វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ចិនអះអាងថា តៃវ៉ាន់គ្មានសិទ្ធិចូលរួមក្នុងអង្គការសហប្រជាជាតិឡើយ

អន្តរជាតិ៖​ តំណាងរដ្ឋាភិបាលចិន បានអះអាងច្បាស់ៗនៅថ្ងៃទី២៧ ខែតុលាម្សិលមិញនេះថា កោះតៃវ៉ាន់គ្មានសិទ្ធិចូលរួមក្នុងអង្គការសហប្រជាជាតិឡើយ។ ការអះអាងនេះបានធ្វើឡើង បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​បង្កើន​ភាព​តានតឹង​ជាមួយ​នឹង​ការ​អំពាវ​នាវ​ឱ្យដែនកោះដែលព្យាយាមប្រកាសអំពីអធិបតេយ្យរបស់ខ្លួននេះ ឱ្យចូលរួមកាន់តែជ្រៅនិងពេញមុខមាត់ក្នុងស្ថាប័នរបស់ពិភពលោកមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍រំលឹកខួប ៥០ឆ្នាំចាប់តាំងពីមហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតផ្តល់អាសនៈឱ្យទីក្រុងប៉េកាំង និងដកចេញទីក្រុងតៃប៉ិ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា លោកមានការសោកស្តាយដែលតៃវ៉ាន់ត្រូវបានដកចេញឱ្យកាន់តែឆ្ងាយពីលើឆាកអន្តរជាតិ។ ខណៈដែលសហគមន៍អន្តរជាតិប្រឈមមុខនឹងបញ្ហាស្មុគស្មាញ និងជាសកលដែលមិនធ្លាប់មានពីមុនមក វាមានសារៈសំខាន់សម្រាប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងការជួយដោះស្រាយបញ្ហាទាំងនេះ ដោយក្នុង​នោះ​រួម​មាន​ប្រជាជនជាង ​២៤​លាន​នាក់​ដែល​រស់​នៅ​កោះតៃវ៉ាន់ផងដែរ។ លោកបានបន្ថែមទៀតថា ការចូលរួមដ៏មានអត្ថន័យរបស់តៃវ៉ាន់ក្នុងអង្គការសហប្រជាជាតិ មិនមែនជាបញ្ហានយោបាយទេ ប៉ុន្តែជាតំរូវការជាក់ស្តែងមួយ នោះហើយជាមូលហេតុដែលយើងលើកទឹកចិត្តឱ្យរដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ចូលរួមជាមួយយើងក្នុងការគាំទ្រការចូលរួមដ៏រឹងមាំ និងមានន័យរបស់តៃវ៉ាន់ក្នុងអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិផ្សេងទៀត។

ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ ជាកន្លែងដែលកងកម្លាំងជាតិនិយមបានភៀសខ្លួននៅឆ្នាំ១៩៤៩​ បន្ទាប់ពីចាញ់សង្គ្រាមស៊ីវិល ថាជាខេត្តដែលរង់ចាំការបង្រួបបង្រួមឡើងវិញ ហើយការបង្រួមបង្រួមនេះក៏អាចនឹងត្រូវប្រើប្រាស់កម្លាំងបន្ថែមផងដែរ ប្រសិនបើក្នុងលក្ខខណ្ឌចាំបាច់។ លោក Ma Xiaoguang អ្នកនាំពាក្យនៃការិយាល័យកិច្ចការកោះតៃវ៉ាន់នាទីក្រុងប៉េកាំងបានបញ្ជាក់ថា៖ "តៃវ៉ាន់​គ្មាន​សិទ្ធិ​ចូលរួម​ជាមួយ​អង្គការសហប្រជាជាតិ​ទេ។​ អង្គការសហប្រជាជាតិ គឺជាអង្គការរដ្ឋាភិបាលអន្តរជាតិមួយ ដែលបង្កើតឡើង និងមានសមាជិកទ្រទ្រង់ដោយរដ្ឋអធិបតេយ្យ ប៉ុន្តែតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន"។ ការលើកឡើងរបស់អ្នកនាំពាក្យទទួលបន្ទុកកិច្ចការតៃវ៉ាន់នេះមានន័យបញ្ជាក់ច្បាស់ថា តៃវ៉ាន់ពុំមែនជារដ្ឋអធិបតេយ្យឡើយ ដោយតៃវ៉ាន់គឺជាខេត្តមួយរបស់ចិន។

លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់បានថ្លែងមតិស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេសអាមេរិក ដោយលោកស្រីបានសរសេរឆ្លើយតបនៅលើ Twitter ថា៖ "សូមថ្លែងអំណរគុណចំពោះ #ការគាំទ្រ របស់សហរដ្ឋអាមេរិកសម្រាប់ការពង្រីកការចូលរួមជាអន្តរជាតិរបស់ #តៃវ៉ាន់"


លោក Ma Xiaoguang

លោក Antony Blinken

លោកស្រី Tsai Ing-wen


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក