ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហរដ្ឋអាមេរិក បញ្ចេញលិខិតឆ្លងដែនដំបូងគេបង្អស់ដែលមិនបញ្ជាក់ភេទ

សហរដ្ឋអាមេរិក៖ នៅថ្ងៃទី២៧ ខែតុលានេះ សហរដ្ឋអាមេរិកបានប្រកាសពីការបញ្ចេញនូវលិខិតឆ្លងដែនដំបូងគេបង្អស់របស់ខ្លួន ដោយកំណត់ X ជាតំណាងភេទ ដែលជាជំហានមួយដ៏ធំបន្ថែមទៀតសម្រាប់ក្រុមមនុស្សដែលយល់ថាខ្លួនមិនស្ថិតនៅក្នុងភេទណាមួយឡើយ ដូចជាភេទប្រុស ឬភេទស្រី។

អាជ្ញាធរទទួលបន្ទុករបស់រដ្ឋបានបញ្ជាក់ថា លិខិតឆ្លងដែនដែលប​ង្ហាញ X នៅក្នុងចន្លោះសម្រាប់បញ្ជាក់ពីភេទរបស់ម្ចាស់លិខិតឆ្លងដែននោះ នឹងចាប់ផ្តើមដាក់ឱ្យមានការជ្រើសរើសក្នុងលិខិតឆ្លងដែនថ្មីនៅដើមឆ្នាំ២០២២ខាងមុខ ខណៈការដាក់ដំណើរការនេះក៏ធ្វើឡើងសំរាប់ទាំងលិខិតឆ្លងដែន និងសំបុត្របញ្ជាក់កំណើតសម្រាប់ពលរដ្ឋអាមេរិកដែលនៅក្រៅប្រទេសទាំងអស់ផងដែរ។

លោក Ned Price អ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថា ក្នុងការបញ្ចេញនូវលិខិតឆ្លងដែនថ្មីនេះ រដ្ឋាភិបាលអាមេរិកបានប្តេជ្ញាចិត្តខ្ពស់ចំពោះការលើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ និងសមភាពសម្រាប់ប្រជាជនគ្រប់រូប រាប់ទាំងជនដែលស្ថិតក្នុងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា ឬ LGBTQI+ ផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ធ្លាប់បាន​សន្យាអំពីការដាក់ដំណើរការលិខិតឆ្លងដែនថ្មីនេះនៅខែមិថុនា ប៉ុន្តែយ៉ាងណាមិញការពន្យារពេលនេះត្រូវបានលោកឱ្យដឹងថាបណ្តាលមកពីបញ្ហាបច្ចេកទេសមួយចំនួនដែលត្រូវដោះស្រាយ។ ក្រោមការគ្រប់គ្រងពីលោក Blinken ពលរដ្ឋអាមេរិកទាំងអស់អាចត្រូវបានអនុញ្ញាតឱ្យជ្រើសរើសយកភេទប្រុស ឬភេទស្រីបាន នៅពេលដែលគេបំពេញបែបបទឯកសារស្នើសុំលិខិតឆ្លងដែន។

តាមការស្រាវជ្រាវកន្លងមក ​មានប្រទេសយ៉ាងហោចណាស់ ១១ ដែលមានជម្រើសស​ម្រាប់ការជ្រើសយកភេទ ដោយអាចបំពេញអក្សរ X ឬ ផ្សេងទៀត (Other) លើលិខិតឆ្លងដែន។ បច្ចុប្បន្ននេះបណ្តាប្រទេសមួយចំនួនដូចជា កាណាដា, អាល្លឺម៉ង់, អាហ្សង់ទីន រាប់ទាំងបណ្តាប្រទេសក្នុងអាស៊ីមួយចំនួនដូចជា ឥណ្ឌា, ប៉ាគីស្ថាន និងនេប៉ាល់ជាដើម បានទទួលស្គាល់នូវបញ្ហាទាក់ទងនឹងភេទនេះ ដូចជាក្រុមមនុស្សស្រលាញ់ភេទដូចគ្នា និងអ្នកផ្លាស់ប្តូរភេទជាដើម។ 

ប្រធានាធិបតី Joe Biden បានសន្យាថានឹងធ្វើការតស៊ូមតិអំពីសិទ្ធិ LGBTQ ជាអាទិភាពមួយនៃការគ្រប់គ្រងក្រោមអាណត្តិរបស់លោក។ ផ្ទុយពីនេះ គ្រាដែលលោក Donald Trump កាន់តំណែង ជាពិសេសលោក Mike Pompeo ជារដ្ឋមន្រ្តីការបរទេសធ្លាប់បានហាមប្រាមទៅលើការបង្ហោះទង់ឥន្ធនូនៅស្ថានទូតអាមេរិក ដែលទង់ឥន្ធនូនេះជាសញ្ញានៃក្រុមមនុស្សស្រលាញ់ភេទដូចគ្នា ឬ LGBTQ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក