ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Barcelona សំរេចបណ្តេញអ្នកចាត់ការ Ronald Koeman ពីតំណែង

អេស្ប៉ាញ៖ ក្លិបបាល់ទាត់ FC Barcelona បានប្រកាសជាផ្លូវការនៅលើបណ្តាញសង្គម និងគេហទំព័ររបស់ក្លិប អំពីការសំរេចបណ្តេញលោក Ronald Koeman ចេញពីតំណែង ក្រោយពីការដឹកនាំជួបនូវលទ្ធផលមិនសមប្រកបផ្ទួនៗ ជាពិសេសចាញ់ក្លិបកំពុងឡើងជើង Rayo Vallecano ១-០​ កាលពីយប់មិញនេះ។

ក្នុងសេចក្តីជូនដំណឹងមួយ Barcelona បានបញ្ជាក់ថា៖ "ក្លិប Barcelona បានសំរេចចិត្តលាលែងផ្លូវគ្នាជាមួយលោក Ronald Koeman ពីតួនាទីជាអ្នកចាត់ការក្លិបហើយ ដែលការសំរេចចិត្តនេះត្រូវបានប្រធានក្លិប លោក Joan Laporta បានជូនដំណឹងទៅលោក Koeman ដោយផ្ទាល់ក្រោយបរាជ័យទល់នឹងក្លិប Vallecano"។ អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះនឹងមកធ្វើពិធីលាគ្នាចុងក្រោយជាមួយក្លិប នៅទីលានហ្វឹកហាត់ Ciutat Esportiva នាថ្ងៃព្រហស្បតិ៍នេះ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្លិប Barcelona ក៏បានថ្លែងអំណរគុណចំពោះលោក Koeman និងជូនពរឱ្យលោកទទួលបានភាពជោគជ័យក្នុងអាជីពនាពេលខាងមុខផងដែរ។

បច្ចុប្បន្ននេះ Barcelona កំពុងឈរលេខ ៩ ក្នុងតារាងពិន្ទុក្របខណ្ឌ La Liga មាន ១៥ពិន្ទុ តាមពីក្រោយក្រុម Top4 ៦ពិន្ទុ រួមមាន Real Madrid, Sevilla, Real Soceidad និង Real Betis ដែលមាន ២១ពិន្ទុ។ នៅ UEFA Champions League ឯណោះវិញ Barcelona កំពុងឈរលេខ ៣ ក្នុងពូល ក្រោយបរាជ័យ ៣-០ ពីរប្រកួតដំបូងទល់នឹង Bayern Munich និង Benfica ​និងឈ្នះ Dynamo Kiev ក្នុងទឹកដី ១-០។ 

ក្រោយការបណ្តេញលោក Ronald Koeman បេក្ខភាពបន្តដែលស្ថិតក្នុងទំព័រមុខនៃសារព័ត៌មានល្បីៗថានឹងអាចមកជំនួសតំណែងនៅក្លិបអេស្ប៉ាញនេះ ត្រូវបានគេសំឡឹងឃើញលើបេក្ខភាពអតីត Legend ក្លិបមួយរូបគឺ Xavi Hernandez ដែលកំពុងដឹកនាំក្លិបកាតា Al Sadd ព្រមទាំងគ្រូបង្វឹកជម្រើសជាតិប៊ែលហ្សិក លោក Roberto Martinez៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក