BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១០៩ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៧ករណី ខណៈអ្នកជំងឺ ២៧២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៨នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៨,២២០នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៧៦៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៤,០៦៣នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៥៧៤ករណី៕