លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

ធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញាវត្ថុកម្ពុជាទទួលយកនិងអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន អំពាវនាវកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១

(ភ្នំពេញ) ៖ បន្ទាប់ពីការអំពាវនាវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្លែងសារពិសេសជូនជនរួមជាកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ពាក់ព័ន្ធស្ថានការណ៍ព្រឹត្តិការណ៍ ២០ កុម្ភៈរួចមក សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បន្ថែម នៅថ្ងៃទី១២ មេសា ២០២១ ដោយបានថ្លែងអំណរគុណសម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការបានគាំទ្រដល់វិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុ ក្នុងកិច្ចខិតខំប្រឹងប្រែងជួយអតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩នាពេលកន្លងមក។

ក្នុងសេចក្តីថ្លែងការណ៍តបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី សមាគមទាំងពីរបាន “ទទួលយកនិងអនុវត្តតាម” ដោយធ្វើបច្ចុប្បន្នភាពកែសម្រួលបន្ថែមនូវគោលការណ៍ដែលបានចេញផ្សាយ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដល់អតិថិជនដែលឆ្លងជំងឺកូវីដ -១៩ ដោយបានលើកលែងការបង់ការប្រាក់រយៈពេល២ខែ ហើយសម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័កនឹងផ្តល់ការរៀបចំឥណទានឡើង វិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើមរយៈពេល៣ ខែ។

សេចក្តីថ្លែងការណ៍បានសរសេរបញ្ជាក់បន្ថែមទៀតដែលថា ក្នុងករណីចាំបាច់នានាដែលជាតម្រូវការរបស់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ សូមធ្វើការពិភាក្សាដោយផ្ទាល់ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។ សមាគមបានបញ្ជាក់ជំហរជាថ្មីថា ក្នុងរយៈពេលដ៏លំបាកនេះនឹងមិនមានការផាកពិន័យចំពោះអតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក