ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី២៧តុលា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន អញ្ជើញចូលរួមក្នុង កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦ ជាមួយបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសជាដៃគូរបស់អាស៊ាន។ នៅក្នុងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ីបូព៌ា បានអនុម័តទៅលើឯកសារចំនួន៣សំខាន់ៗ រួមមាន៖១៖ សេចក្តីប្រកាសរបស់មេដឹកនាំ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខផ្លូវចិត្ត, ទី២៖ សេចក្តីប្រកាសមេដឹកនាំអាស៊ីបូព៌ា ស្តីពីការស្តារបៃតងឡើងវិញ ប្រកបដោយចេរភាព, ទី៣៖ សេចក្តីប្រកាសរបស់មេដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ស្តីពីការរីកចម្រើនសេដ្ឋកិច្ច តាមរយៈការស្តារវិស័យទេសចរណ៍ឡើងវិញ។

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងប្រទេសដៃគូ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា បានពិភាក្សាទីលើប្រធានបទជាច្រើន។ ប៉ុន្តែមុនកិច្ចចាប់ផ្តើមកិច្ចប្រជុំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដៃគូសន្ទនាអាស៊ីបូព៌ានេះ បានស្តាប់នូវរបាយការណ៍បច្ចុប្បន្នភាពពីអគ្គនាយក នៃអង្គការសុខភាពពិភពលោក និងអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក អំពីស្ថានភាពសុខាភិបាល និងពាណិជ្ជកម្ម បន្ទាប់ពីការរងវិបត្តិជំងឺកូវីដ១៩ រយៈពេលប្រមាណ ១៨ខែកន្លងមកនេះ។ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល បានគូសបញ្ជាក់អំពីតួនាទីស្នូលរបស់អាស៊ាន នៅក្នុងក្របខណ្ឌដៃគូសន្ទនាអាស៊ីបូព៌ា និងឆន្ទៈរបស់អាស៊ាន ធ្វើយ៉ាងណាឱ្យយន្តការដៃគូសន្ទនាអាស៊ីបូព៌ានេះ បន្តដើរតួនាទីសំខាន់នៅក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលដៃគូសន្ទនាអាស៊ីបូព៌ា បានគូសបញ្ជាក់ពីសារសំខាន់ នៃទស្សនទានរបស់អាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក ធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិភាព ស្ថេរភាព និងសន្តិសុខនៅក្នុងតំបន់។ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ីបូព៌ា ក៏បានពិភាក្សាផ្តោតសំខាន់ ជាច្រើនទៅលើកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងដោះស្រាយបញ្ហាជំងឺកូវីដ១៩ ជាពិសេសការប្រយុទ្ធប្រឆាំង និងជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ។

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ីបូព៌ា បានឯកភាពគ្នាក្នុងការជំរុញ និងស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ ជាពិសេសខិតខំជំរុញធ្វើយ៉ាងណាឱ្យវិស័យដទៃទៀត ដូចជាវិស័យទេសចរណ៍ អាចវិលត្រឡប់មកស្ថានភាពល្អប្រសើរឡើងវិញ, ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ដែលមានលក្ខណៈគាំទ្រដល់បរិស្ថាន, ជំរុញលើកិច្ចសហប្រតិបត្តិការអប់រំជាដើម។ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលដៃគូសន្ទនាអាស៊ីបូព៌ា បានឯកភាពអភិវឌ្ឍលើផែនការបន្តសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។ លើសពីនេះក៏មានការផ្លាស់ប្តូរមតិ និងយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដូចជាបញ្ហាសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ បញ្ហានៅមីយ៉ាន់ម៉ា។ ជាពិសេសប្រមុខរដ្ឋ និងរដ្ឋាភិបាលដៃគូសន្ទនាអាស៊ីបូព៌ា គាំទ្រតួនាទីអាស៊ាន ក្នុងការចូលរួមដោះស្រាយវិបត្តិនៅមីយ៉ានម៉ា តាមយន្តការដែលបានដាក់ចេញនាពេលកន្លងទៅ។

ជារួមបណ្ដាប្រទេសទាំងអស់គាំទ្រ ធ្វើយ៉ាងណាឱ្យគាំទ្រនូវអ្វី ដែលហៅថាពហុភាគីនិយម ដែលជាកត្តាសំខាន់ នៅក្នុងកិច្ចសហប្រតិបត្តិការទាំងសេដ្ឋកិច្ច ទាំងសន្តិសុខ ទាំងការស្ដារឡើងវិញជាពិសេស រួមទាំងការប្រយុទ្ធប្រឆាំងនឹងកូវីដ19នេះ។ សូមគូសបញ្ជាក់ផងដែរ នៅក្នុងកិច្ចប្រជុំនេះ ក៏បានលើកអំពី ការធ្វើយ៉ាងណាគាំទ្រទៅដល់ការប្រឈម នៃបម្រែបម្រួលអាកាសធាតុ ជាពិសេសនៅពេលប្រជុំខាងមុខ នៅចក្រភពអង់គ្លេស។ ប្រទេសមហាអំណាចប្រទេសសំខាន់ៗ នៅក្នុងក្របខណ្ឌអាស៊ីបូព៌ានេះគាំទ្រ នូវតួនាទីស្នូលរបស់អាស៊ាន ដើម្បីរក្សាសន្តិភាព ស្ថេរភាពសន្តិសុខក្នុងតំបន់ គាំទ្រតួនាទីស្នូលរបស់អាស៊ាន នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ហើយមិនត្រឹមប៉ុណ្ណោះទេ គឺផ្ដល់នូវការគាំទ្រនិងជំនួយដល់អាស៊ានជាពិសេសនៅក្នុងការងារបន្តទៀត ធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យនិងការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ19នេះ និងការស្ដារឡើងវិញនូវសេដ្ឋកិច្ចក្រោយពីកូវីដ19នេះ ហើយជាពិសេសទៀតក្នុងការ ជំរុញការងារនៅក្នុងតំបន់នេះ ដែលបណ្ដាប្រទេសទាំងអស់មានការគាំទ្រ និងការផ្ដល់ទឹកចិត្តលើតួនាទីស្នូលរបស់អាស៊ាន ដោយផ្ដល់នូវកិច្ចសហការនិងភាពជាដៃគូ ដល់អាស៊ានទាំងស្រុង។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឹ:ទៅកាន់មេដឹកនាំ នៃប្រទេសអាស៊ីបូព៌ា ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦ ក្នុងខ្លឹមសារទាំងស្រុងដូចតទៅ(សម្លេងដើមសម្តេចតេជោ) ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក