លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

សម្ដេចតេជោ ជំរុញដល់ប្រទេសក្នុងតំបន់អាស៊ីបូព៌ាសម្រួលដល់ការធ្វើដំណើរឆ្លងដែនឡើងវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ប្រទេសនៅតំបន់អាស៊ីបូព៌ាសម្រួលការធ្វើដំណើរឆ្លងដែនឡើងវិញដើម្បីពន្លឿនការស្ដារសង្គម-សេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩ឡើងវិញ។

ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាវិបត្តិកូវីដ-១៩ នៅតែជាក្ដីកង្វល់ដ៏ធំមួយសម្រាប់ពិភពលោក ដោយសម្ដេចជំរុញដល់ប្រទេសក្នុងពិភពលោកទាំងអស់ប្រឹងប្រែងសាមគ្គីគ្នាជាធ្លុងមួយក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាមួយនឹងការអភិវឌ្ឍវ៉ាក់សាំង និងថ្នាំព្យបាល។ សម្ដេចតេជោ ថ្លែងបន្ថែមថាក្នុងពេលដែលជំនៈនឹងវិបត្តិកូវីដ-១៩ ពិភពលោកក៏ត្រូវពន្លឿននូវការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញតាមរយៈការធនាឱ្យបាននូវដំណើរការខ្សែច្រវ៉ាក់ផលិតកម្ម និងការផ្គត់ផ្គង់ និងពាណិជ្ជកម្មឆ្លងដែន ពង្រឹងសមត្ថភាពអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម លើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និងយុវជន ជំរុញការតភ្ជាប់ និងសម្រួលដល់ការធ្វើដំណើរឆ្លងដែនឡើងវិញ។

សម្ដេចតេជោបានលើកឡើងថា៖ «ក្នុងស្មារតីនេះ កម្ពុជាសូមអបអរចំពោះការដាក់ចេញនូវសេចក្ដីប្រកាសមេដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ាស្ដីពីកិច្ចសហប្រត្តិបត្តិការជំរុញកំណើនសេដ្ឋកិច្ចតាមការលើកកម្ពស់វិស័យទេសចរណ៍ និងសេដចក្ដីប្រកាសមេដឹកនាំកិច្ចប្រជុំកំពូលអាស៊ីបូព៌ាស្ដីពីការស្ដាឡើងវិញប្រកបដោយចីរភាព និងបៃតង» ។

ក្នុងកិច្ចប្រជុំនោះផងដែរ សម្ដេចតេជោក៏បានលើកឡើងពីការចង់ឃើញនូវតំបន់អាស៊ីអាគ្នេយ៍ជាតំបន់មានសន្តិភាព ស្ថិរភាព និងគ្មានអាវុធនុយក្លេអ៊ែរ។ សម្ដេចបានអំពាវនាវដល់រាល់គំនិតផ្ដួចផ្ដើម រួមទាំងសម្ក័នភាពយោធាដែលនឹងត្រូវដាក់ចេញដោយប្រទេសអាស៊ីបូព៌ា គោរពមជ្ឃភាពអាស៊ាន ដោយឈរលើគោលការដែលមានស្រាប់ និងគោរពគ្នា ផ្ដល់ឱ្យគ្នាទៅវិញទៅមកដើម្បីរក្សាស្ថិរភាព សន្ដិសុខ សន្ដិភាព និងវិបុលភាពក្នុងតំបន់។

កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) គឺជាវេទិកាថ្នាក់តំបន់ដែលធ្វើឡើងជារៀងរាល់ឆ្នាំដោយមេដឹកនាំនៃប្រទេសចំនួន១៦ក្នុងតំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង និងមហាសមុទ្រអូសេអានី ដោយផ្អែកលើយន្តការអាស៊ានបូកប្រាំមួយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក