ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ អំពាវនាវឱ្យអាស៊ាន+៣រក្សាភាពទន់ភ្លន់ដើម្បីអនុញ្ញាតឱ្យមីយ៉ាន់ម៉ាអាចចូលក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រោយក្នុងតំបន់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រទេសអាស៊ាន+៣រក្សាភាពទន់ភ្លន់ដែលអាចដំណើរការទៅលើសច្ចាប័នរបស់ប្រទេសមីយ៉ាន់មី ដើម្បីចួលរួមក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដោយថាដើម្បីជាប្រយោជន៍នៃប្រជាជាតិអាស៊ាន។

ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលត្រូវបានស្នើឡើងរវាងរដ្ឋសមាជិកទាំងដប់នៃសមាគមអាស៊ាននិងដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួនប្រាំមួយប្រទេសរបស់ខ្លួនរួមមាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ និងសាធារណរដ្ឋកូរ៉េ។

ថ្លែងក្នុងកិច្ចប្រជុំអាស៊ាន+៣នៅរសៀលនេះសម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ប្រទេសអាស៊ាន+៣ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការអាស៊ាន+៣ ស្ដីពីការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺកូវីដ-១៩ និងកម្មវិធីផែនការការងារសហប្រតិបត្តិការអាស៊ានបូក៣ ២០២១-២០២២។

សម្ដេចតេជោ ក៏ផ្ដោតជាចាំបាច់លើការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ពីប្រទេសអាស៊ាន+៣សំដៅធ្វើឱ្យចូលជាធរមាននៅដើមឆ្នាំ២០២២ខាងមុខ ដើម្បីជំរុញការស្ដារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ។ ក្នុងន័យនេះសម្ដេចតេជោ ស្នើដល់ប្រទេសអាស៊ាន+៣ពីភាពទន់ភ្លន់មួយដើម្បីឱ្យមីយ៉ាន់ម៉ាអាចទទួលសច្ចាប័នលើកិច្ចព្រមព្រៀងនេះផងដែរ។

សម្ដេចតេជោ មានប្រសាសន៍ថា៖ «ខ្ញុំសូមអំពាវនាវពីសំណាក់សមាភាគីអាស៊ាន+៣ អំពីភាពទន់ភ្លន់ដែលអាចដំណើរការទៅបានទៅលើសច្ចាប័នមីយ៉ានម៉ា។ យើងទាំងអស់គ្នាមិនគួរក្លាយជាចំណាប់ខ្មាំងនៃសច្ចាប័នរបស់មីយ៉ាន់ម៉ានោះទេ ព្រោះនេះជាផលប្រយោជន៍ជាឲ្យ ក្រុមរបស់យើង» ។

ការចរចាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំអាស៊ានជាមួយដៃគូរបស់ខ្លួននៅក្នុងឆ្នាំ២០១២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ រហូតពេលនេះមានរយៈពេល៩ឆ្នាំហើយដែលកិច្ចព្រមព្រៀងនេះនៅមិនទាន់បានសម្រេចជោគជ័យទាំងស្រុង ខណៈរំពឹងថានឹងអាចចេញរួបរាងនៅពេលដែលកម្ពុជាដឹកនាំកិច្ចប្រជុំអាស៊ាននៅឆ្នាំក្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក