
អូស្ត្រាលីប្រកាសផ្ដល់លុយជិត៤៥លានដុល្លារនិងវ៉ាក់សាំងចំនួន១០លានដូសដើម្បីគាំទ្រដល់សុខភាពសាធាណៈនៅអាស៊ាន
ភ្នំពេញ៖ អូស្ត្រាលីប្រកាសផ្ដល់លុយ៦០លានដុល្លារអូស្ត្រាលី ដែលស្មើប្រមាណ៤៤លាន៩សែនដុល្លាអាមេរិក គាំទ្រដល់មជ្ឈមណ្ឌលអាស៊ាន សម្រាប់សុខភាពសាធារណៈសង្គ្រោះបន្ទាន់នឹងជំងឺឆ្លងថ្មីនិងងបន្តជួយវ៉ាក់សាំងចំនួន១០លានដូសទៀ ដល់បណ្ដាប្រទេសអាស៊ាន។
នេះជាលើដំបូងដែលអូស្ត្រាលីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន អូស្ត្រាលី បានផ្លាស់ប្ដូរយោបល់គ្នាជាច្រើននៃទំនាក់ទំនងដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអូស្ត្រាលី ដល់គំនិតថ្មីមួយទៀត ជាពិសេសក្នុងការចូលរួមចំណែកបន្តលើកកម្ពស់ សន្តិភាព ស្ថេរភាព និងវិបុលភាពក្នុងតំបន់។
ប្រមុខរដ្ឋាភិបាលអាស៊ាន បានឯកភាពក្នុងការលើកកម្ពស់ នៃទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាននិងអូស្ត្រាលីដល់ភាពជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងអូស្រ្តាលីហើយប្រមុខរដ្ឋាភិបាលអាស៊ានបានស្វាគមន៍អូស្ត្រាលីក្នុងការគាំទ្រតួនាទីស្នូលរបស់អាស៊ាននៅក្នុងចក្ខុវិស័យអាស៊ានក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន អូស្រ្តាលី លើកទី១នេះ មេដឹកនាំអាស៊ាន អូស្រ្តាលី បានធ្វើការផ្លាស់ប្ដូរមតិជុំវិញបញ្ហាតំបន់បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហានៅមីយ៉ាន់ម៉ាផងដែរ៕