ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កីឡាករបាល់ទាត់ដំបូងគេដែលប្រកាសសាធារណៈថាជា "អ្នកស្រឡាញ់ភេទដូចគ្នា"

អូស្រ្តាលី៖ ខ្សែបម្រើ Josh Cavallo នៃក្លិបបាល់ទាត់ Adelaide United បានក្លាយជាកីឡាករដំបូងគេបង្អស់ដែលកំពុងប្រកបអាជីពបាល់ទាត់នៅលីគកំពូលអូស្រា្តលី A-League បានសំរេចចេញមុខ និងប្រកាសជាសាធារណៈថា គេគឺជាអ្នកស្រឡាញ់ភេទដូចគ្នា (Gay) ដោយកីឡាកររូបនេះបាននិយាយថា វាគ្រប់គ្រាន់ពេកហើយសម្រាប់លោក ដែលកន្លងមកតែងតែមានអារម្មណ៍ខ្មាសអៀនចំពោះការស្រឡាញ់ភេទដូចគ្នា និងពិតជាមានអារម្មណ៍ហត់នឿយខ្លាំង ដោយត្រូវព្យាយាមលាក់បាំង និងរស់នៅក្នុងជីវិតពីរផ្ទុយគ្នារហូតកន្លងមក។

លើវីដេអូមួយនៅលើបណ្តាញសង្គមរបស់ក្លិប Adelaide United កីឡាករវ័យ ២១ឆ្នាំរូបនេះបាននិយាយជាសាធារណៈថា គេគឺជាកីឡាករបាល់ទាត់ម្នាក់ ហើយគេជា Gay។ អ្វីដែលគេចង់បាន គេគ្រាន់តែចង់បន្តប្រកបអាជីពបាល់ទាត់ជាធម្មតា ហើយត្រូវបានគេចាត់ទុកសិទ្ធិស្មើៗគ្នាជាមួយមនុស្សស្រឡាញ់ភេទផ្ទុយគ្នាទូទៅផ្សេងៗ។ កន្លងមក មានកីឡាករបាល់ទាត់ល្បីៗមួយចំនួនតូចប៉ុណ្ណោះដែលបានទម្លាយជាសាធារណៈចំពោះការស្រឡាញ់ភេទដូចគ្នានេះ ជាក់ស្តែងអតីតកីឡាករលេងនៅលីគកំពូលអូស្រ្តាលីម្នាក់គឺលោក Andy Brennan ដែលបានសារភាពកាលពីឆ្នាំ២០១៩ ប៉ុន្តែពេលនោះអតីតកីឡាករក្លិបលីគកំពូល Newcastle Jet ខាងលើបានលេងនៅលីគលំដាប់ទាបទៅហើយ។ 

ដោយឡែក កាលពីឆ្នាំ២០២០កន្លងទៅ កីឡាករ Thomas Beattie ជាអតីតកីឡាករយុវជនថ្នាលរបស់ក្លិប Hull City និងប្រកបអាជីពជាមួយក្លិបនៅលីគកាណាដា និងលីគកំពូលសិង្ហបុរី បានចេញមកទម្លាយជាសាធារណៈថា លោកគឺជាមនុស្សដែលស្រឡាញ់ភេទដូចគ្នា។ Cavallo បានបញ្ជាក់ថា Beattie គឺជាបុគ្គលគំរូម្នាក់ដែលគេយកតំរាប់ និងភាពក្លាហានតាម ហើយគេសង្ឃឹមថាមួយជំហានថ្មីរបស់គេនេះនឹងជួយជំរុញទឹកចិត្តកីឡាករក្មេងៗជាច្រើនទៀតដែលពួកគេជាអត្តពលិកស្រឡាញ់ភេទដូចគ្នាតែមិនហ៊ានចេញមុខជាសាធារណៈ។ 

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ សម្ព័ន្ធអត្តពលិកអាជីពរបស់អូស្រា្តលីបានពណ៌នាថាជារឿងដ៏ល្អមួយសំរាប់កីឡាករ Josh Cavallo ខ្លួនឯងផ្ទាល់ សំរាប់វិស័យកីឡា និងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា LGBTQI+ ទាំងមូលផងដែរ៕

កីឡាករ Thomas Beattie

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក