ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បារ៉ែន អនុម័តឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាមលើក្មេងអាយុចាប់ពី ៣ឆ្នាំដល់ ១១ឆ្នាំ

បារ៉ែន៖ ក្រុមការងារវេជ្ជសាស្រ្តជាតិរបស់ប្រទេសបារ៉ែន សម្រាប់ការប្រយុទ្ធប្រឆាំងនឹងមេរោគ Coronavirus (Covid-19) បានប្រកាសជាផ្លូវការក្រោយពីទទួលបានការអនុម័តដោយគណៈកម្មការកិច្ចការងារវ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី២៧ ខែតុលានេះថា ក្មេងដែលមានអាយុចាប់ពី ៣ឆ្នាំ រហូតដល់ ១១ឆ្នាំទាំងអស់អាចទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម (Sinopharm) បានចំនួន ២ដូស ដោយយុទ្ធនាការវ៉ាក់សាំងសម្រាប់កុមារនេះនឹងចាប់ផ្តើមពីថ្ងៃទី២៧ ខែតុលានេះតទៅតែម្តង។

ក្រុមការងារបានបង្ហាញការកត់សម្គាល់ឃើញថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើអនុសាសន៍ផ្នែកសុខភាព និងសុវត្ថិភាពផ្នែកវេជ្ជសាស្ត្រ ដែលធ្វើឡើងដោយគណៈកម្មាការថ្នាំបង្ការ និងវ៉ាក់សាំង ដោយអាជ្ញាធរសុខាភិបាលបានបន្ថែមថាវិធានការនេះមានគោលបំណងការពារ និងថែរក្សាលើកត្តាសុខភាពសាធារណៈរបស់ពលរដ្ឋ។

បន្ថែមពីលើការប្រកាសអនុម័តវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាមសំរាប់ក្មេងអាយុ ៣ឆ្នាំ ដល់១១ឆ្នាំនេះ ក្រុមការងារវេជ្ជសាស្រ្តជាតិរបស់ប្រទេសបារ៉ែនក៏បានបញ្ជាក់ថា ឆាប់ៗខាងមុខនេះវ៉ាក់សាំងកូវីដ-១៩ ​ប្រភេទ Pfizer BioNTech ក៏នឹងត្រូវអនុម័តឱ្យប្រើប្រាស់ចំពោះក្មេងដែលមានអាយុ ៥ឆ្នាំដល់ ១១ឆ្នាំផងដែរ។ ចំពោះព័ត៌មានបន្ថែម ក្រសួងសុខាភិបាលបារ៉ែននឹងជូនដំណឹងនាពេលបន្តខាងមុខ។

ក្រុមការងារបានសង្កត់ធ្ងន់ថា នេះគឺជារឿងសំខាន់មួយសំរាប់កុមារក្នុងការទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងគោលដៅដើម្បីការពារពួកគេផ្ទាល់ពីបញ្ហាជំងឺកូវីដ-១៩ ក៏ដូចជាការពារក្រុមគ្រួសាររបស់គេ និងសុវត្ថិភាពក្នុងសង្គមទាំងមូលផងដែរ។ លក្ខខណ្ឌសំរាប់ការទទួលវ៉ាក់សាំងនេះ អាណាព្យាបាលស្របច្បាប់របស់កុមារម្នាក់ៗត្រូវចុះឈ្មោះតាមរយៈប្រព័ន្ធវេបសាយរបស់ក្រសួងសុខាភិបាលផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងពេលដែលមកទទួលវ៉ាក់សាំង ដាច់ខាតត្រូវតែមានមនុស្សពេញវ័យម្នាក់សំរាប់មើលការខុសត្រូវផ្ទាល់ចំពោះកុមារ អំឡុងពេលចាក់វ៉ាក់សាំង៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក