
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចមិនយកថ្លៃទឹក ៣ខែ ពីកម្មករនិងសិស្សនិស្សិតស្នាក់នៅផ្ទះជួលក្នុងតំបន់ក្រហម (ភ្នំពេញនិងតាខ្មៅ)
ភ្នំពេញ : រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ថ្ងៃទី៩ ឧសភា ២០២១ ជូនដំណឹងដល់កម្មករ កម្មការិនី សិស្ស និស្សិត កំពុងស្នាក់នៅក្នុងតំបន់បិទខ្ទប់ដើម្បីចូលរួមជួយសម្រួលបន្ទុក ដោយជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតរយៈពេល ៣ខែ គឺខែមីនា មេសា និងខែឧសភា ឆ្នាំ២០២១ ដល់មូលដ្ឋាន ផ្ទះជួលដែល កម្មករ កម្មការិនី សិស្ស និស្សិត កំពុងស្នាក់នៅចំនួន៨៧០ទីតាំង ដែលបានចុះបញ្ជីជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងស្ថិតនៅក្នុងតំបន់ក្រហម នៃភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបន្តទៀតថាក្នុងស្មារតីជួយគ្នាទៅវិញទៅមកនិងសាមគ្គីភាពនៅក្នុងដំណាក់កាលនេះ ព្រមទាំងចូលអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ "៣ កុំ ៣ការពារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕