BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១១១ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១១ករណី ខណៈអ្នកជំងឺ ២៦៤នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៧នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៨,១១១នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៧៥៨នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៣,៧៩១នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៥៥៧ករណី៕