ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២ត្រូវបានសភាបញ្ជូនទៅគណៈកម្មការជំនាញពិនិត្យ

ភ្នំពេញ៖ ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២ ត្រូវបានសភាបញ្ជូនទៅគណៈកម្មាការជំនាញពិនិត្យបន្ទាប់ពីត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ប្រជុំទទួលយកនៅព្រឹកនេះ។

សេចក្ដីព្រាងច្បាប់ស្ពីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍ដែលកម្ពុជាស្ថិតក្នុងកណ្ដាលនៃវិបត្តិកូវីដ-១៩ ដែលរដ្ឋាភិបាលត្រូវការវិធានការដើម្បីទប់ទល់នឹងវិបត្តិនេះ។ តាមរយៈច្បាប់នេះនឹងអនុញ្ញាដល់រដ្ឋាភិបាលចំណាយថវិការជាតិសរុបប្រមាណ ៨ ៦៧៧ លានដុល្លារ ដើម្បីគ្រប់គ្រងការចំណាយ និងទប់ទល់នឹងវិបត្តិកូវីដ-១៩នៅឆ្នាំក្រោយ។

ក្រៅពីសេចក្ដីព្រាងច្បាប់នេះក៏មានច្បាប់២ទៀតដែលសភាទទួលយកនឹងបញ្ជូនទៅគណៈកម្មការជំនាញពិនិត្យផងដែរគឺសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។

សេចក្ដីព្រាងច្បាប់ទាំង៣នេះត្រូវបានគណៈរដ្ឋមន្ត្រីប្រជុំអនម័តកាលពីថ្ងៃទី២២ ខែតុលា សប្ដាហ៍មុនក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន៕

PHOTO: AKP

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក