រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី៩

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី២៦តុលា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាងនិងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩ ជាមួយ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នោះ មេដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើរបៀបវារ: ស្តីពីការពិនិត្យឡើងវិញនិងទិសដៅអានាគតនៃកិច្ចសហប្រតិបត្តិកាអាស៊ាន-សហរដ្ឋអាមេរិក។

កិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិកលើកទី៩នេះ ប្រមុខរដ្ឋាភិបាលអាស៊ាននិងសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់អំពីការរីកចម្រើននិងសមិទ្ធិផលនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន សហរដ្ឋអាមេរិក ជាពិសេសលើកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ ទីមួយពាក់ព័ន្ធនឹងកូវីដ-១៩ ដែលអាមេរិកបានផ្តល់ការគាំទ្រជាច្រើន ទាំងក្របខណ្ឌទ្វេភាគី ដែលបានជួយមកដល់អាស៊ានផង និងដល់សមាជិកអាស៊ាននីមួយផងដែរ។ លើសពីនេះទៀត ប្រមុខរដ្ឋាភិបាលអាស៊ានបានវាយតម្លៃខ្ពស់ ពីការគាំទ្ររបស់អាមេរិក ចំពោះការកសាង សហគមន៍អាស៊ាន ការសមាហរណកម្មអាស៊ានជាពិសេសគឺ ការប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនពាណិជ្ជកម្មនិងវិនិយោគផងដែរ។

លោកប្រធានាធិបតីអាមេរិក បានប្រកាសថានឹងផ្តល់ថវិកាបន្ថែម ១០២លានដុល្លារ ក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ជាបន្តទៀតហើយក្នុងនោះ សហរដ្ឋអាមេរិក នឹងបន្តធ្វើជាស្នូលរបស់អាស៊ាន ក្នុងកិច្ចសហការក្នុងតំបន់ ជាពិសេសក្នុងក្របខ័ណ្ឌឥណ្ឌូប៉ាស៊ីហ្វិច។ លើសពីនេះទៀត សហរដ្ឋអាមេរិក និងអាស៊ានក៏បាន ជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជាពិសេសលើវិស័យឌីជីថល ដូចជាសន្តិសុខ មិនប្រពៃណី ជាពិសេសធ្វើយ៉ាងណាឲ្យតំបន់នេះរក្សាបាននូវសន្តិភាព ស្ថិរភាពនិងសន្តិសុខ។ នៅឆ្នាំក្រោយសហរដ្ឋអាមេរិក និងអាស៊ាននឹងប្រារព្ធ ខួប៤៥ឆ្នាំនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ក្នុងពេលនៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំក្រោយនេះ។

លើសពីនេះទៀតប្រមុខរដ្ឋាភិបាលអាស៊ាននិងសហរដ្ឋអាមេរិក បានផ្លាស់ប្តូរមតិយោបល់ជុំវិញសភាពការណ៍នៅមីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូង។ សូមបញ្ជាក់ផងដែរថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ក៏បានលើកឡើងថា អ្វីដែលអាមេរិកមានជាមួយអាស៊ាន គឺមានទំនាក់ទំនងមួយដែលរឹងមាំ ហើយជាពិសេសទៀត គឺសហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តខ្ពស់បន្តការគាំទ្រដល់អាស៊ាន នឹងបន្តកិច្ចសហការលើវិស័យជាច្រើន ក្នុងនោះកន្លងមកអាមេរិកបានផ្តល់នូវជំនួយជាង ៤០លានដូស នៃវ៉ាក់សាំងមកកាន់តំបន់អាស៊ាន ហើយមិនត្រឹមតែប៉ុណ្ណោះទេ គឺបានផ្តល់នូវជំនួយជាង ២០០លានដុល្លារ ដែលជាជំនួយពាក់ព័ន្ធ និងការងារសង្គ្រោះបន្ទាន់ ពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩។

ប្រធានាធិបតីអាមេរិក បានប្រកាសថាជាគោលដៅអាមេរិក បានបែងចែកនឹងចូលរួមចំណែក នូវវ៉ាក់សាំងចំនួនមួយពាន់លានដូសនៅពេលខាងមុខនេះ ដែលកន្លងមកអាមេរិកបានប្រកាសតាំងពីខែសីហា ឆ្នាំ២០២១ បើកការិយាល័យនៃមជ្ឈមណ្ឌល ស៊ីឌីស៊ី នៅទីក្រុងហាណូយ ដើម្បីចូលរួមចំណែក ក្នុងការបង្ការនិងពិនិត្យជំងឺឆ្លងនេះ ហើយមិនត្រឹមតែប៉ុណ្ណោះទេ លោកបានចាត់ទុកថា អាស៊ានគឺដើរតួនាទីជាស្នូលនៅក្នុងតំបន់ មិនត្រឹមតែសេដ្ឋកិច្ចទីផ្សារជាពិសេសក្នុងការជំរុញ កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក នៅក្នុងតំបន់តែម្តង ហើយលោកសង្ឃឹមថា អាស៊ាននឹងចូលរួមចំណែកជាមួយនឹងសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិបម្រែបម្រួលអាកាសធាតុ។ ប្រធានាធិបតីអាមេរិកក៏បានលើកផងដែរអំពី ការសម្របសម្រួលធនធានរបស់អាស៊ាន ជាពិសេសទៅលើកិច្ចសហការផ្នែកសន្តិសុខ។

នេះជាលើកដំបូងហើយដែលប្រធានាធិបតីអាមេរិក ចូ បៃដិន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ានសហរដ្ឋអាមេរិក ហើយមេដឹកនាំអាស៊ានទាំងអស់ រួមទាំងសម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ក្នុងកិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិកនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក