ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្ថានទូតកម្ពុជាចាត់ទុកការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាប្រវត្តិសាស្ត្រជោគជ័យមួយនៃទំនាក់ទំនងប្រទេសទាំងពីរ

ភ្នំពេញ៖​ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអបអរសារទរការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចុះហត្ថលេខានៅព្រឹកនេះ។ ស្ថានទូតបានចាត់ទុកការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះជាប្រវត្តិសាស្ត្រដែលកម្ពុជា-កូរ៉េសម្រេចបានក្នុងទំនាក់ទំនងការទូតរបស់ខ្លួន។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានសរសេរនៅលើហ្វេសបុកផេករបស់ខ្លួនថា ឯកអគ្គរាជទូត ជ្រឹង បុទុមរង្សី បានបង្ហាញចំណាប់អារម្មណ៍ក្នុងការផ្តួចផ្តើមរៀបចំនូវវេទិកាធុរកិច្ច និងវិនិយោគទ្រង់ទ្រាយធំរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង ដែលនឹងមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗនៃប្រទេសទាំងពីរ ដើម្បីពង្រឹង និងចែករំលែកពីកិច្ចការងារពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដល់ប្រតិបត្តិករក្នុងវិស័យឯកជន ដើម្បីជំរុញទាញយកអត្ថប្រយោជន៍ឱ្យបានកាន់តែធំធេងពីសមិទ្ធផលនៃការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្កិ បានចុះហត្ថលេខាជាផ្លូវការយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េលោក YEO Han-Koo នៅព្រឹកនេះ។ កម្ពុជារំពឹងថាកិច្ចព្រមព្រៀងសេរីនឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនការងារ ដែលនឹងជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចពីផលប៉ះពាល់នៃជំងឺកូវីដ-១៩។

កិច្ចព្រមព្រៀងនេះនឹងត្រូវបញ្ជូនទៅឆ្លងនៅគណៈរដ្ឋមន្ត្រី និងសភាជាតិ មុននឹងដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសឱ្យអនុវត្តន៍។ លោកបន្ថែមថាក្រោយពីព្រះមហាក្សត្រឡាយព្រះហស្ថលេខារួចកម្ពុជានឹងជូនដំណឹងទៅប្រទេសកូរ៉េ ដែលនឹងចូលជាធរមានរយៈពេល ៦០ថ្ងៃក្រោយពីបានជូនដំណឹង។ តាមការរំពឹងទុកកិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាន នៅក្នុងឆ្នាំ២០២២ខាងមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក