ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្នើដល់តុលាការអនុវត្តន៍នីតិវិធីនៃការស៊ើបសួរនិងជំនុំជម្រះក្ដីគ្រឿងញៀនឱ្យស្របតាមច្បាប់ស្ដីពីគ្រឿងញៀន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានស្នើដល់ប្រធានសាលាដំបូងរាជធានី-ខេត្ត និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ឱ្យអនុវត្តន៍ឱ្យបានត្រឹមត្រូវនូវនីតិវិធីច្បាប់ស្ដីពីគ្រឿងញៀនក្នុងការស្ដាប់ចម្លើយរបស់មន្ត្រីនគរបាល ឬភ្នាក់ងារនគរបាលយុត្តិធម៌។

ក្នុងលិខិតចុះថ្ងៃទី២៥ ខែតុលា លោករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងថា ក្រសួងយុត្តិធម៌ពិនិត្យឃើញថា ការកោះហៅឱ្យចូលរួមនិងការស្ដាប់ចម្លើយមន្ត្រីនគរបាល ឬភ្នាក់ងារនគរបាលយុត្តិធម៌ ក្នុងឋានៈជាសាក្សី នៅក្នុងនីតិវិធីស៊ើបសួរនិងការជំនុំជម្រះរបស់តុលាការនៅក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនមួយចំនួននៅមិនទាន់បានអនុវត្តឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ដែលមានចែងក្នុងការមាត្រា៧៤ កថាខណ្ឌទី១ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀននៅឡើយទេ។

លោករដ្ឋមន្ត្រីបានលើកឡើងថា៖ «ក្នុងនីតិវិធីនៃការស៊ើបសួរ និងការជំនុំជម្រះ តុលាការត្រូវកោះហៅ និងស្ដាប់ចម្លើយមន្ត្រីនគរបាល ឬភ្នាក់ងារនគរបាលយុត្តិធម៌ដែលចូលរួមក្នុងការស៊ើបអង្កេត និងស៊ើបសួរ ក្នុងឋានៈជាសាក្សី» ។

បើតាមលោករដ្ឋមន្ត្រី វត្តមានចូលរួមរបស់នគរបាលយុត្តិធម៌ ក្នុងឋានៈជាសាក្សី នៅក្នុងដំណើការនីតិវិធីរបស់តុលាការចំពោះចំណាត់ការសំណុំរឿងបទល្មើសគ្រឿងញៀន តាមមាត្រា៧៤ នៃច្បាប់ស្ដីពីគ្រឿងញៀន មិនត្រឹមតែជាការបំពេញនូវលក្ខខណ្ឌផ្នែកនីតិវិធីដែលកំណត់ដោយច្បាប់ប៉ុណ្ណោះទេ តែក៏មានសារៈសំខាន់និងភាពចាំបាច់ក្នុងការធានាសុក្រឹតភាពនៃការស្វែងរកការពិត ប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ ក៏ដូចជាធានានូវចំណាត់ការរឿងក្ដីប្រកបដោយភាពត្រឹមត្រូវស្របតាមច្បាប់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក