ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាជំរុញឱ្យមានចលនាទេសចរណ៍ផ្ទៃក្នុងឡើងវិញ គ្រោងធ្វើយ៉ាងណាឱ្យសម្រេចបាន ១១លាននាក់ ក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចដាក់ចេញនូវយុទ្ធនាការ «ទស្សនាស្រុកយើង» ក្រោមស្មារតី ស្រលាញ់ជាតិត្រូវស្គាល់ទឹកដី សំដៅជំរុញទេសចរណ៍ផ្ទៃក្នុង តាមរយៈការបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានទូទាំងប្រទេសប្រកបដោយសុវត្ថិភាព និងក្ដីសប្បាយរីករាយ។

ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃទី២៦ ខែតុលានេះក្រសួងទេសចរណ៍បានលើកឡើងថាដើម្បីឱ្យសម្រេចបានគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣ ឱ្យបាន ១១លាននាក់ ក្នុងឆ្នាំ២០២៣ ក្រសួងបានដាក់នូវគោលដៅចំនួន៥ ដែលរួមមាន ការបង្កើនការជឿទុកចិត្តរបស់ភ្ញៀវទេសចរផ្ទៃក្នុងតាមរយៈការគ្រប់គ្រងធានាសុវត្ថិភាពដល់គ្រប់ភាគី សម្រួលលក្ខខណ្ឌអំណោយផលសម្រាប់ការបើកដំណើរការអាជីវកម្មប្រតិបត្តិការទេសចរណ៍ បង្កលក្ខណៈងាយស្រួលនិងសម្រួលដល់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរណ៍ ជំរុញការបង្កើតផលិតផលសេវាកម្មទេសចរណ៍ថ្មីដើម្បីទាក់ទាញទេសចរណ៍ និងបង្កើនការផ្សព្វផ្សាយពីវីដេអូទេសចរណ៍ ចម្រៀង សាច់រឿង តាមបណ្ដាញផ្សព្វផ្សាយសង្គម និងប្រព័ន្ធឌីជីថល។

ក្រសួងទេសចរណ៍បានបន្ថែមថា៖ «ដើម្បីធានាការសម្រេចបាននូវការអនុវត្ត វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ នេះប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់ ទាមទារចាំបាច់នូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ប្រកបដោយការទទួលខុសត្រូវខ្ពស់រៀងៗខ្លួន ដោយឈរលើគោលការណ៍ភាពជាដៃគូ “រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ-ដៃគូអភិវឌ្ឍ”»។

នៅថ្ងៃនេះផងដែរ ក្រសួងទេសចរណ៍ក៏បានប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំងជំហានដំបូងចាប់ពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២១ នៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតារាសាគរនៃខេត្តកោះកុង និងចាប់ពីខែមករា ឆ្នាំ២០២២ ចាប់ផ្ដើមនៅខេត្តសៀមរាប។ ការប្រកាសបើកនេះត្រូវបានធ្វើឡើងបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានការថយចុះគួរឱ្យកត់សម្គាល់ នៅអំឡុង២សប្តាហ៍ចុងក្រោយ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក