ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

របៀបធ្វើខាត់ណាទឹកភ្នែក

វិជ្ជាមេផ្ទះ ៖ ថ្ងៃនេះក្រុមការងាររបស់អង្គភាព E-Arts សូមលើកយកវិធីធ្វើម្ហូបខាត់ណាទឹកភ្នែក ដែលត្រូវការគ្រឿងផ្សំ និងវិធីធ្វើដូចខាងក្រោម៖

គ្រឿងផ្សំ៖
- សាច់គោ ដើមខាត់ណា ទឹកត្រីបុករសជាតិកោះកុង ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំងក្រហម គល់ខ្ទឹម ម្ទេស
- ស្ករស អំបិល ទឹកត្រី និង ក្រូចឆ្មារ។
វិធីធ្វើ៖
១- វិធីចម្អិនងាយៗ តម្រូវឲ្យយកសាច់គោទៅហាន់ស្ដើងៗល្មម ហើយត្រឡប់លើខ្ទះមួយភ្លែតកុំឲ្យឆ្អិន។ ខ្ទឹមសខ្ទឹមក្រហមនិងខ្ទឹមបារាំងក្រហមត្រូវហាន់ជាចំណិត ស្ដើងៗហើយច្របល់ជាមួយចំណិតសាច់គោនោះ។
២- រីឯខាត់ណាវិញគឺយកវាមក សក យកតែគល់និងស្លឹកល្អៗមុននឹងយកវាទៅស្រុសទឹកក្តៅឲ្យឆ្អិនបន្តិច។ 
៣- ដើម្បីរក្សាពណ៌បៃតងល្អអ្នកអាចយកវាទៅត្រាំទឹកកក ភ្លាមៗក្រោយពីស្រុសរួច។ 
៤- ខាត់ណា ដែលស្រុសរួចត្រូវរៀបដាក់ចានហើយបន្តុបចំណិតសាច់គោរាយពីលើ។ 
៥- រីឯគល់ខ្ទឹមត្រូវហានប្រវែង៣ថ្នាំងដៃរួចសាប់ចុងៗទាំងសងខាងយកទៅត្រាំទឹកឲ្យវារីកសាយដូចផ្កា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក