ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាវុធហត្ថខេត្តបាត់ដំបងបញ្ជូនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ទៅតុលាការក្រោយផ្ទុះអាវុធជាច្រើនគ្រាប់

បាត់ដំបង៖ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនបុរសជាមន្ត្រីក្នុងអង្គភាពប្រឆាំងអំពើពុករលួយ (ACU ) ម្នាក់ទៅតុលាការក្រោយផ្ទុះអាវុធជាច្រើនគ្រាប់នៅក្នុងពិធីខួបកំណើតមួយ។

មន្ត្រីការិយាល័យព្រហ្មទណ្ឌទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឆាយ សេរីបុត្រ អាយុ ៣០ឆ្នាំ ជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបងហើយកាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ម្សិលមិញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជនដៃដល់ឈ្មោះ ឆាយ សេរីបុត្រ បានចូលរួមក្នុងពិធីខួបកំណើតមួយជាមួយជនរងគ្រោះឈ្មោះ រ៉ុម ចន្ថា ដែលជាមន្ត្រីយោធា។ ក្នុងពេលជួបជុំអ្នកទាំងពីរបានឈ្លោះប្រកែកគ្នារហូតលោក ឆាយ សេរីបុត្រ ឈានដល់ការប្រើប្រាស់អំពើហិង្សា និងផ្ទុះអាវុធជាច្រើនគ្រាប់បាញ់លើជនរងគ្រោះធ្លាយស្មាខាងស្ដាំតែម្ដង។

ប្រភពដដែលបានបញ្ជាក់ថា ក្រោយហេតុការណ៍បានកើតឡើងកម្លាំងអាវុធហត្ថស្រុកកំរៀង បានចុះទៅសាកសួរភ្លាមៗនឹងបាននាំខ្លួនបុរសជនបង្កបញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកទាំងយប់ដើម្បីសួរនាំបន្ថែម ហើយរហូតដល់ថ្ងៃទី២៥ ខែតុលា ក៏ត្រូវបានបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក