ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិនបង្កើនថវិកាចំនួន១០លានដុល្លារទៀតដល់មូលនិធិកិច្ចសហការអាស៊ាន-ចិន

ភ្នំពេញ៖ ប្រទេសចិនបានបង្កើនថវិការចំនួន១០លានដុល្លារទៀតទៅក្នុងមូលនិធិកិច្ចសហការ អាស៊ាន-ចិន ជាពិសេសដើម្បីជំរុញការគាំទ្រដល់និស្សិតពីអាស៊ានទៅរៀននៅប្រទេសចិនសម្រាប់យុវជន។ នេះជាការប្រកាសរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋចិន លោក លី ខឹជាំង ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិននៅរសៀលនេះ។

ក្រៅពីបង្កើនថវិកាចំនួន១០លានដុល្លារបន្ថែម ប្រទេសចិនក៏បានប្រកាសកសាងសម្ព័ន្ធភាព និងការសហការលើវិស័យសុខាភិបាល ហើយនឹងបន្តពង្រឹង និងពង្រីកសមាហរណកម្មសេដ្ឋកិច្ចជាមួយអាស៊ាន ជាពិសេសលើកតម្កើងការអភិវឌ្ឍដើម្បីគាំទ្រគ្នាទៅវិញទៅមកក៏ដូចជាជំរុញកិច្ចសហការបៃតងផងដែរ។

ប្រទេសចិន និងអាស៊ាន បានបង្កើតភាពជាដៃគូសន្ទនាក្នុងឆ្នាំ១៩៩១ ក្នុងការកសាងភាពជាដៃគូរនេះប្រទេសចិនបានចាប់ផ្ដើមបង្កើតមូលនិធិសហប្រតិបត្តិការអាស៊ាន-ចិន (ACCF) ក្នុងឆ្នាំ១៩៩៧ ក្នុងគោលបំណងផ្តល់មូលនិធិដល់សកម្មភាពនានាក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិនលើវិស័យ កសិកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា ធនធានមនុស្ស ជួយគ្នាទៅវិញទៅមក និងការវិនិយោគពាណិជ្ជកម្ម ការអប់រំ ទំនាក់ទំនង បរិស្ថាន និងការដឹកជញ្ជូនជាដើម។ គិតរហូតមកដល់ពេលនេះតាមរយៈជំនួយសហប្រតិបត្តិការអាស៊ាន-ចិន អាស៊ានបានទទួលអភិវឌ្ឍន៍គម្រោងបានចំនួន២៨០គម្រោង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក