ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជីវករផ្សារក្រោមក្រុងសៀមរាប ម្នាក់ត្រូវតុលាការចោទ ពីបទគេចវេះពីការធ្វើចត្តាឡីស័ក

សៀមរាប : ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប លោក ស៊ិន សង្ហា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះបានចេញដីកាបង្គាប់ឱ្យឃុំខ្លួន បុគ្គលឈ្មោះ អ៉ឹង ថៃលី ភេទប្រុស អាយុ២២ឆ្នាំ ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ គេចវះពីការធ្វើចក្តាឡីស័ក ឬគេចចញពីទីកន្លែងធ្វើចត្តាឡីស័ក ប្រព្រឹត្តនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប និងប្រព្រឹត្តទៅផ្សារក្រោម ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ 

ចៅក្រមស៊ើបសួរលោក ស៊ិន សង្ហា បញ្ជាក់ក្នុងដីការថានេះគឺបទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៧ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

លោក ស៊ិន សង្ហា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាបបានបង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ អ៉ឹង ថៃលី ( ដូចមានអត្តសញ្ញាណខាងលើ) ទៅពន្ធនាគារខេត្តសៀមរាប ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាបបាន បានបង្គាប់ឱ្យប្រធានពន្ឋនាគារ ឬមណ្ឌលឃុំខ្លួនខេត្តសៀមរាប ទទួលនិងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក