ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: ទីបំផុតកម្ពុជាប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំង ផ្តើមចេញពីក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងនៅតារាសាគរ

ភ្នំពេញ៖ នៅទីបំផុតនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំងជំហានដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតារាសាគរនៃខេត្តកោះកុង។ ការប្រកាសបើកនេះត្រូវបានធ្វើឡើងបន្ទាប់ពីស្ថានភាពវីរ៉ុសកូវីដ-១៩ នៅកម្ពុជាមានការថយចុះគួរឱ្យកត់សម្គាល់ នៅអំឡុង២សប្តាហ៍ចុងក្រោយនេះ។

នៅលើផេកហ្វេសបុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “បន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ-១៩ ជាងពីរឆ្នាំមកនេះ ទីបំផុត ប្រទេសកម្ពុជាក៏បានប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង»។ ការបើកទទួលទេសចរណ៍វ៉ាក់សាំងនេះ គឺចាប់ផ្ដើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។ បន្ទាប់មក នឹងបន្តបើកទទួលនៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២ ខាងមុខ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅនិងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារឡើយ”។

ភ្ញៀវទេសចរដែលមកក្នុងកម្មវិធីទេសចរណ៍វ៉ាក់សាំងតម្រូវឲ្យធ្វើតែតេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩ ប៉ុណ្ណោះ នៅពេលមកដល់អាកាសយានដ្ឋាន។ ករណីទទួលបានលទ្ធផលអវិជ្ជមានភ្ញៀវទេសចរអាចដើរកម្សាន្តដោយសេរីនៅក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់សុទ្ធតែត្រូវបានត្រួតពិនិត្យការអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដា និងវិធានសុវត្ថិភាពទេសចរណ៍ជាមុន។ ភ្ញៀវទេសចរអន្តរជាតិដែលមកតាមកម្មវិធីទេសចរណ៍វ៉ាក់សាំង អាចស្នើសុំប្រភេទទិដ្ឋាការទេសចរណ៍ (ប្រភេទT) នៅតាមស្ថានទូត ស្ថានកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស ឬអាចស្នើសុំទិដ្ឋាការអេឡិចត្រូនិច (E-Visa) ហើយត្រូវមកតាមកញ្ចប់ទស្សនកិច្ចទេសចរណ៍ចាក់វ៉ាក់សាំងកូវីដ-១៩ ឬជាទេសចរមកជាលក្ខណៈគ្រួសារ ឬក្រុមតូចៗ ជាទេសចរកម្រិតខ្ពស់ដែលបានចាក់វ៉ាកំលាំងគ្រប់ដូស។

ភ្ញៀវទេសចរត្រូវអនុវត្តតាមលក្ខខណ្ឌនៃកម្មវិធីបើកទទួលទេសចរណ៍វ៉ាក់សាំង ដោយត្រូវស្នើសុំលិខិតអនុញ្ញាតចូលកម្ពុជា ដោយផ្សារភ្ជាប់ជាមួយនីតិវិធីនៃការស្នើសុំទិដ្ឋាការដែលមានស្រាប់ ក្នុងនោះតម្រូវឱ្យមាន៖ 
. វិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ដូស
. កន្លែងស្នាក់នៅដែលបានកក់ទុក និងបង់ប្រាក់នៅក្នុងតំបន់ទេសចរណ៍សុវត្ថិភាព
. លិខិតធានារ៉ាប់រងសុខភាព សម្រាប់ការធ្វើដំណើរមកកម្ពុជា រួមបញ្ចូលទាំងការធានារ៉ាប់រងសម្រាប់ការព្យាបាលជំងឺកូវីដ-១៩ ជាយថាហេតុ និងសំណងលើការលុបចោលការកក់សេវាកម្ម ទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជាជាយថាហេតុ
. សំបុត្រយន្តហោះ វិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ ចេញក្នុងរយះពេល ៧២ម៉ោង នៃជើងហោះហើរ
* ព័ត៌មានអំពីប្រវត្តិធ្វើដំណើរ ១៤ថ្ងៃ មុនពេលចេញមកកម្ពុជា។
ភ្ញៀវទេសចរអន្តរជាតិត្រូវធ្វើតេស្ត PCR នៅមុន ១ (មួយ) ថ្ងៃនៃការចាកចេញពីតំបន់ ឬគោលដៅទេសចរណ៍ សុវត្ថិភាព ដើម្បីបញ្ជាក់លទ្ធផលអវិជ្ជមានមុននឹងអនុញ្ញាតឱ្យចេញទៅតំបន់ផ្សេងទៀត ឬចាកចេញពីកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក