លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

អាស៊ាន-ចិន បានឯកភាពប្រជុំដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងដៃគូសន្ទនានៅខែក្រោយ

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលអាស៊ាន និងចិន ឯកភាពប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នៅខែក្រោយ បន្ទាប់ពីបានបង្កើតទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ១៩៩១មក។

កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤ នៅរសៀលថ្ងៃទី២៦ ប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ប្រទេស ជាមួយ នាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋចិនលោក លី ខឹជាំង បានអនុម័តលើឯកសារចំនួន៣ និងធ្វើការកត់សម្គាល់លើឯកសារចំនួន២រួមមាន សេចក្ដីប្រកាសរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន សេចក្ដីប្រកាសរួមអាស៊ាន-ចិន ស្ដីពីកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌអាស៊ានស្ដារឡើងវិញគ្រប់ជ្រុងជ្រោយ សេចក្ដីប្រកាសរួមអាស៊ាន-ចិន ស្ដីពីការពង្រឹងការអនុវត្តបៃតង និងប្រកបដោយចីរភាព។

ឯកសារ២ដែលធ្វើការកត់សម្គាល់រួមមាន វឌ្ឍនភាពស្ដីពីការអនុវត្តផែនការសកម្មភាព ដើម្បីអនុវត្តជាភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ដើម្បីសន្តិភាព និងវិបុលភាពឆ្នាំ២០២១-២០២៥ និងឯកសារទស្សនទាន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ចិនជាមួយអាស៊ាន។

ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ចិន បានក្លាយជាប្រទេសមានពាណិជ្ជកម្មធំជាងគេជាមួយអាស៊ាន ហើយវិនិយោគ ក៏មានច្រើនជាងគេដែរ។ ប្រទេសចិន បានក្លាយជាប្រភពទី៤នៃវិនិយោគក្នុងប្រទេសអាស៊ាន។

ប្រមុខរដ្ឋាភិបាលអាស៊ានបានចាត់ទុកឆ្នាំ២០២១នេះជាឆ្នាំកិច្ចសហប្រតិបត្តិការការអភិវឌ្ឍដោយចីរភាពអាស៊ាន-ចិន លើសពីនេះទៀត ប្រមុខរដ្ឋាភិបាលអាស៊ានបានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្ដល់នូវការគាំទ្រ ជាច្រើន ជាពិសេសវ៉ាក់សាំងដល់បណ្ដាប្រទេសអាស៊ាន ផ្ដល់ការគាំទ្រក្នុងការកសាងសហគមន៍អាស៊ាន បន្តគាំទ្រដល់សមាហរណកម្មអាស៊ាន និង ការ គាំទ្រដល់កិច្ចសហប្រតិបត្តិការជាច្រើនវិស័យទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក