ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាស៊ាន-កូរ៉េ ប្ដេជ្ញាជំរុញពាណិជ្ជកម្មឱ្យរីកលូតលាស់បន្ថែមទៀត

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលអាស៊ាននិងសាធារណរដ្ឋកូរ៉េបានវាយតំលៃខ្ពស់ចំពោះភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរថ្វីត្បិតមានឥទ្ធិពលពីកូវីដ១៩ក្តី ដោយប្ដេជ្ញាជំរុញសេដ្ឋកិច្ចក៏ដូចជាការវិនិយោគ លើវិស័យពាណិជ្ជកម្មឲ្យមានការរីកលូតលាស់បន្ថែមទៀត ជាពិសេសជំរុញការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជ្រុងជ្រោយនៃតំបន់នេះ។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េលើកទី២២ នៅរសៀលថ្ងៃទី២៦ ខែតុលា នេះ មេដឹកនាំប្រទេសអាស៊ានទាំង១០ និងប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូន ជេអ៊ីន បានអនុម័តទៅលើរបាយការណ៍ចំនួន៣ទាក់ទងនឹង ផែនការអភិវឌ្ឍអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ និងគម្រោងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េ។

ក្នុងឆ្នាំ២០២០កន្លងទៅ កូរ៉េនៅតែជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៤នៅអាស៊ានជាប្រភពវិនិយោគទី៥នៅអាស៊ានផងដែរ។

នៅថ្ងៃនេះ កម្ពុជានិងកូរ៉េក៏បានចុះហត្ថលេខាទ្វេភាគីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជានិងកូរ៉េ ដែលរំពឹងថាកិច្ចព្រមព្រៀងនេះនឹងជំរុញកំណើននៃការនាំចេញ ផលទុនសរុបក្នុងស្រុក និងកំណើនការងារ ដែលនឹងជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចពីផលប៉ះពាល់នៃជំងឺកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក