ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មន្ទីរពេទ្យរដ្ឋទាំងអស់ ត្រូវទទួលពិនិត្យអ្នកជំងឺទូទៅ តែធ្វើតេស្ដរហ័សរកកូវីដជាមុនបើសិនចាំបាច់

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ ត្រូវទទួលពិនិត្យអ្នកជំងឺទូទៅធម្មតា ប៉ុន្ដែអាចធ្វើតេស្ដរហ័សរកជំងឺកូវីដ១៩ជាមុន ប្រសិនបើចាំបាច់។
ដើម្បីបង្កើនប្រសិទ្ធភាព និងធានាឲ្យមានប្រក្រតីភាព ក្រសួងសុខាភិបាលបានធ្វើការណែនាំក្រើនរំលឹកបន្ថែមដូចខាងក្រោម៖

* សម្រាប់អ្នកជំងឺទូទៅ និងសង្គ្រោះបន្ទាន់ ចូលមកមន្ទីរពេទ្យ គ្រូពេទ្យអាចប្រើតេស្ដរហ័សរកអង់ទីហ្សែនកូវីដ១៩ សម្រាប់ធ្វើការញែកអ្នកជំងឺ ប្រសិនបើ|ចាំបាច់។

* រៀបចំឲ្យមានបន្ទប់ដាច់ដោយឡែកបន្ថែម សម្រាប់ផ្ដល់សេវាព្យាបាល សង្គ្រោះបន្ទាន់ វះកាត់ និងសម្ភព តាមលក្ខណៈបច្ចេកទេស ដល់អ្នកជំងឺដែលបានរកឃើញវិជ្ជមានកូវីដ១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគ្មានការរើសអើង រហូតដល់អ្នកជំងឺមានស្ថានភាពធូរស្រាលសមស្រប មុននឹងបញ្ជូនទៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល។

* មន្ទីរពេទ្យត្រូវបន្ដធានានិរន្ដរភាពសេវាសុខាភិបាលជាសារវ័ន្ដ ដោយផ្ដល់សេវាជូនដល់គ្រប់អ្នកជំងឺដែលមកទទួលសេវានៅក្នុងមូលដ្ឋានសុខាភិបាល។


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក