ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ជំរុញដល់អាស៊ានឱ្យបញ្ជូលសមាជិកភាពទីម័រខាងកើតជាសមាជិកទី១១ឱ្យបានឆាប់

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ អាស៊ាន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ថ្នាក់ដឹកនាំអាស៊ានទាំងអស់ឱ្យពិចារណាពីលទ្ធភាពបញ្ជូលប្រទេសទីម័រខាងកើតចូលជាសមាជិកទី១១នៃសមាគមឱ្យបានឆាប់ ដើម្បីបញ្ជៀសការប្រជែងភូមិសាស្ត្រនយោបាយដែលបង្កគ្រោះថ្នាក់ដល់សមាគមអាស៊ាន។

សម្ដេចតេជោបានថ្លែងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលប្រទេសទីម័រខាងកើតបានបង្ហាញនូវការប្ដេជ្ញាចិត្តចូលសមាជិកសមាគម តែសម្រាប់សមាជិកអាស៊ានហាក់បីដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការអនុញ្ញាតដាក់បញ្ជូលជាសមាជិកខ្លួន ដែលសម្ដេចតេជោបានបង្ហាញក្ដីបារម្ភថាអាចនឹងធ្វើឱ្យទីម័រខាងកើតចាកចេញវិញ។

សម្ដេចតេជោបានថ្លែងថា៖ «ខ្ញុំមានកង្វល់ថានៅពេលណាមួយក្នុងក្របខណ្ឌការប្រជែងភូមិសាស្ត្រនយោបាយ ហើយអាស៊ាននៅតែទុកទីម័រឡេស្តនៅដាច់ដោយឡែក នេះជាបញ្ហាដែលយើងគួរព្រួយបារម្ភដែលធ្វើឱ្យទីម័រឡេស្តនឹងរើសទីកន្លែងដែលអាចពឹងពាក់បានក្រៅពីអាស៊ាន។ ខ្ញុំស្នើឱ្យពន្លឿនការសម្រេចចិត្តខាងនយោបាយរបស់យើងក្នុងការចូលរួមក្នុងក្របខណ្ឌអាស៊ានរបស់យើង» ។

ប្រទេសកម្ពុជា ជាប្រទេសក្នុងអាស៊ានមួយដែលគាំទ្របេក្ខភាពទីម័រខាងកើតខ្លាំងជាងគេ ដោយសារសម្ដេចតេជោកាលពីឆ្នាំ២០០៦ធ្លាប់បានកត់សម្គាល់ថាប្រទេសទីម័រខាងកើតគឺដូចទៅនឹងពេលដែលកម្ពុជាដាក់ពាក្យចូលជាសមាជិកអាស៊ានដំបូង។

ចាប់តាំងពីទទួលឯករាជ្យពីប្រទេសឥណ្ឌូណេស៊ីនៅឆ្នាំ២០០២មក សាធារណរដ្ឋទីម័រខាងកើតបានបង្ហាញពីបំណងជាបន្តបន្ទាប់ក្នុងការចូលជាសមាជិកអាស៊ាន។

ក្នុងឆ្នាំ២០១១ ប្រទេសនេះបានដាក់ឯកសារជាផ្លូវការ ដើម្បីសុំចូលជាសមាជិកអាស៊ាន តែទោះជាយ៉ាងណា បំណងនេះមិនត្រូវបានស្វាគមន៍ដោយសមាជិកភាគច្រើននោះទេ។ បច្ចុប្បន្នសាធារណរដ្ឋទីម័រខាងកើតមានឋានៈជាអ្នកសង្កេតការណ៍អាស៊ាន ខណៈក្រុមការងារអាស៊ានកំពុងពិនិត្យទៅលើស្ថានភាពនយោបាយ សេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសនេះ មុននឹងសម្រេចថាអនុញ្ញាត ឬមិនអនុញ្ញាតឲ្យចូលជាសមាជិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក