ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាមេរិកផ្អាកជំនួយ ៧០០លានដុល្លារជាមួយស៊ូដង់ ក្រោយយោធាចូលកាន់កាប់អំណាច

ស៊ូដង់៖ នៅថ្ងៃចន្ទ ទី២៥ ខែតុលានេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសពីការផ្អាកជំនួយទឹកប្រាក់ចំនួន ៧០០លានដុល្លារអាមេរិកដែលស្ថិតក្នុងកញ្ចប់ជំនួយទៅកាន់ប្រទេសស៊ូដង់ បន្ទាប់ពីកងទ័ពបានចូលកាន់អំណាច ដោយអាមេរិកបានជំរុញឱ្យមានការស្ដារឡើងវិញជាបន្ទាន់នូវរដ្ឋាភិបាលស៊ីវិល។

អ្នកនាំពាក្យសហរដ្ឋអាមេរិក លោក Ned Price បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ "រដ្ឋាភិបាលស៊ីវិលអន្តរកាលគួរតែត្រូវស្តារឡើងវិញភ្លាមៗ ហើយត្រូវតែជារដ្ឋាភិបាលដែលតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋ។ ផ្អែកទៅលើហេតុផលទាំងនេះ សហរដ្ឋអាមេរិកសំរេចក្នុងការផ្អាកនូវជំនួយមកកាន់ប្រទេសស៊ូដង់ជាបណ្តោះអាសន្ន"។ ពាក់ព័ន្ធនឹងជំនួយនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិកខាងលើបញ្ជាក់ថា ទឹកប្រាក់ ៧០០លានដុល្លារអាមេរិក ក្នុងការគាំទ្រផ្នែកសេដ្ឋកិច្ច សំដៅជួយដល់ការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសស៊ូដង់ បន្ទាប់ពីការទម្លាក់មេដឹកនាំផ្តាច់ការកាលពីពីរឆ្នាំមុន ត្រូវបានផ្អាកទាំងស្រុងតែម្តង។ មន្រ្តីជាន់ខ្ពស់ដដែលក៏បានព្រមានកងកម្លាំងយោធាឱ្យ "ជៀសវាងអំពើហិង្សាណាមួយប្រឆាំងនឹងបាតុករ" បន្ទាប់ពីមនុស្ស ៣នាក់បានស្លាប់នៅក្នុងការបង្ក្រាបលើបាតុករប្រឆាំងនឹងការដណ្ដើមកាន់កាប់អំណាចរបស់ក្រុមយោធា។ 

ឧត្តមសេនីយស៊ូដង់ លោក Abdel Fattah al-Burhan នៅក្នុងសុន្ទរកថាមួយតាមទូរទស្សន៍បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធបានប្រមូលផ្តុំជាមួយមេដឹកនាំរដ្ឋាភិបាល ដែលបាននិងកំពុងដឹកនាំការផ្លាស់ប្តូរទៅកាន់ការគ្រប់គ្រងបែបស៊ីវិលពេញលេញឡើងវិញ។ កន្លងមក លោក Jeffrey Feltman បេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់តំបន់ Horn of Africa បានទៅបំពេញទស្សនកិច្ចនៅស៊ូដង់ផងដែរមុនពេលមានអន្តរាគមន៍យោធា។ ក្រោយមក បន្ទាប់ពីមានការដណ្តើមចូលកាន់កាប់អំណាចពីក្រុមយោធា​ លោកនាយករដ្ឋមន្រ្តី Abdalla Hamdok និងភរិយារបស់លោកដែលត្រូវបានជម្លៀសចេញ ពុំអាចទាក់ទងព័ត៌មានបានឡើយពីសំណាក់មន្រ្តីនៃរដ្ឋាភិបាលអាមេរិក។

នៅក្រោមច្បាប់របស់អាមេរិក រដ្ឋាភិបាលមាន​កាតព្វកិច្ច​បញ្ចប់​ជំនួយ​​ដល់​ប្រទេស​ដែល​យោធា​បណ្តេញ​មេដឹកនាំ​ស៊ីវិលចេញពីតំណែង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក