ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារៀបចំសិក្ខាសាលាស្ដីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅថ្ងៃសុក្រចុងសប្ដាហ៍នេះ

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាសហការជាមួយការិយាល័យឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានឹងរៀបចំសិក្ខាសាលាថ្នាក់តំបន់មួយនៅចុងសប្ដាហ៍នេះ ស្ដីពីទស្សនវិស័យនៃសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៦ ខែតុលានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាឱ្យដឹងថា ប្រធានគណៈកម្មាធិការ លោក កែវ រ៉េមី និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិលោកស្រី Pauline Tamensis នឹងចូលរួមជាអធិបតីនៃសិក្ខាសាលានៅថ្ងៃទី២៨ ខែតុលាខាងមុខនេះ ដោយមានអ្នកចូលរួមជាង៨០នាក់មកពីស្ថានទូតនានា សមាជិកគណៈកម្មការអន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន តំណាងនិងមន្ត្រីនៃអង្គការអន្តរជាតិ ប្រធាននិងមន្ត្រីនៃវេទិកាអាស៊ីប៉ាស៊ីហ្វិក ប្រធាននិងស្នងការនៃស្ថាប័នជាតិសិទ្ធិមនុស្សនៃប្រទេសម៉ាឡេស៊ី ស្នងការនិងមន្ត្រីនៃស្ថាប័នជាតិសិទ្ធិមនុស្សប្រទេសហ្វីលីពីន មន្ត្រីOHCHR និងសមាជិក សមាជិកា ព្រមទាំងមន្ត្រីគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះក៏បានលើកឡើងផងដែរថា សិក្ខាសាលានេះមានគោលដៅក្នុងការប្រមូលធាតុចូលសម្រាប់សេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សតាមគោលការណ៍ទីក្រុងប៉ារីសដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ។

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានបរទេសមួយកាលពីដើមខែនេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានលើកឡើងថា ក្នុងឆ្នាំ១៩៩៧ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិលនៅកម្ពុជាបង្កើតច្បាប់ស្ពីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស តែអស់រយៈពេលជាច្រើនឆ្នាំមកហើយច្បាប់នេះនៅមិនទាន់ចេញជារូបរាងទើបនៅឆ្នាំ២០១៩ សម្ដេចតេជោ បញ្ជាឱ្យគណៈកម្មាធិការសិទ្ធិមនុស្សរៀបចំតាក់តែដើម្បីធ្វើឱ្យស្របតាមគោលការណ៍របស់អង្គការសហប្រជាជាតិ។

លោក កែវ រ៉េមី ប្រកាសថាបើទោះបីជារដ្ឋាភិបាលកម្ពុជាជាអ្នកធ្វើច្បាប់នេះក្ដីក៏រាជរដ្ឋាភិបាលស្វាគមន៍អង្គការសង្គមស៊ីវិលចូលរួមផ្ដល់ធាតុចូលក្នុងច្បាប់ថ្មីនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក