ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Barcelona ណាត់ប្រកួតមិត្តភាពជាមួយ Boca Junior ឧទ្ទិសដល់ Maradona

អន្តរជាតិ៖ ក្លិបយក្សអេស្ប៉ាញ FC Barcelona និងក្លិបយក្សអាហ្សង់ទីន Boca Junior នឹងណាត់ប្រកួតមិត្តភាពអនុស្សាវរីយ៍មួយនៅខែធ្នូខាងមុខនេះ ដើម្បីជាការរំលឹកទៅដល់វីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona ជាពិសេសគំរប់មួយឆ្នាំនៃការទទួលមរណភាពរបស់អតីតកំពូលកីឡាករខាងលើ។ នេះបើតាមការបញ្ជាក់ពីក្លិបបាល់ទាត់ទាំងពីរនៅដើមសប្តាហ៍នេះ។

នៅក្នុងសេចក្តីជូនដំណឹងមួយរបស់ក្លិប FC Barcelona បានប្រកាសថា៖ "ក្លិប FC Barcelona និងក្លិប Atletico Boca Juniors នឹងប្រកួតបាល់ទាត់មិត្តភាពមួយដែលឱ្យឈ្មោះថា Maradona Cup នាថ្ងៃទី១៤ ខែធ្នូខាងមុខនេះដើម្បីឧទ្ទិសដល់កំពូលកីឡាករ Diego Armando Maradona ក្នុងឱកាសនៃការចងចាំខួបមរណភាពមួយឆ្នាំរបស់វីរបុរសបាល់ទាត់រូបនេះ"។ ដោយឡែក ក្លិប Boca Junior ក៏បានជូនដំណឹងពីការចូលរួមប្រកួតមិត្តភាពនេះផងដែរ ដោយការប្រកួតនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Mrsool Park រាជធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។

គួរបញ្ជាក់ថា លោក Diego Maradona បានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារជំងឺគាំងបេះដូង បន្ទាប់​ពី​បានតស៊ូរយៈពេលវែង​នឹង​បញ្ហា​សុខភាព និង​ទទួល​បាន​ការ​វះ​កាត់​ជា​បន្ទាន់​ពាក់ព័ន្ធនឹងអាការៈ​ជំងឺ​ hematoma subdural ដែលជាជំងឺម្យ៉ាងពាក់ព័ន្ធនឹងសរសៃឈាមខួរក្បាល។ Maradona ធ្លាប់ជាកីឡាករប្រឡូកអាជីពជាមួយក្លិបទាំងពីររួមមាន លេងនៅ Barcelona ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៤ និងជាកីឡាកររបស់ Boca Junior ២លើក នៅឆ្នាំ១៩៨១-១៩៨២ និងលើកទី២ នៅឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៧ ជាពិសេសកេរ្តិ៍ឈ្មោះក្នុង World Cup ដែលជួយឱ្យអាហ្សង់ទីនឈ្នះពានជើងឯកពិភពលោកកាលពីឆ្នាំ១១៩៨៦ នៅប្រទេសម៉ិកស៊ិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក