ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាស៊ានប្ដេជ្ញារួមគ្នាមិនប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាជាពិសេសលើបញ្ហាសមុទ្រ

ភ្នំពេញ៖ កិច្ចប្រជុំអាស៊ានលើកទី៣៨ និង៣៩ អាស៊ានបានសម្រេចចេញសេចក្ដីថ្លែងការណ៍រួមចំនួន ៩ចំណុចដែលក្នុងនោះក៏រួមមានការប្ដេជ្ញាមិនប្រើប្រាស់កម្លាំងក្នុងការដោះស្រាយជម្លោះនោះទេ ជាពិសេសបញ្ហានៅលើដែនសមុទ្រ។

ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩នេះ ដែលពិភាក្សាលើប្រធានបទ «យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀមលក្ខណ: យើងរីកចម្រើនទៅមុខ» ដែលប្រព្រឹត្តិទៅនៅរាជាណាចក្រប្រ៊ុយណេដារ៉ុយសាឡាម មេដឹកនាំអាស៊ានបានឯកភាពគ្នាលើសេចក្ដីថ្លែងការរួមមួយដែលមាន៩ចំណុច ដែលរួមមាន ការរក្សាសាមគ្គីភាពក្នុងការលើកកម្ពស់គោលបំណង និងគោលការណ៍របស់អាស៊ាន លើកកម្ពស់សន្ដិភាព សន្ដិសុខ និងស្ថេរភាពនៅក្នុងតំបន់។

បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់អាស៊ាន ដើម្បីរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថេរភាពនៅក្នុងតំបន់ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី រួមទាំងការគោរពយ៉ាងពេញលេញ ចំពោះដំណើរការផ្នែកច្បាប់ និងការទូត ដោយមិនប្រើប្រាស់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហា ពង្រឹងឯកភាពក្នុងអាស៊ាន ធ្វើការបញ្ជាក់ជាថ្មីពីគោលបំណងឥណ្ឌូ-ប៉ាស៊ីហ្វិក ការគាំទ្រពាណិជ្ជកម្មក្នុងតំបន់ឱ្យរឹងមាំ ចូលរួមដោះស្រាយនិងការពារបរិស្ថាន កែលម្អសុខភាពសាធារណៈ សហប្រតិបត្តិការពង្រឹងសរសរស្ដម្ភអាស៊ាន និងគាំទ្រយន្តការសម្របសម្រួលដើម្បីកសាងអាស៊ាន និងដៃគូខាងក្រៅធ្វើទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងសង្គមឱ្យកាន់តែស៊ីជម្រៅ។

ថ្លែងក្នុងកិច្ចប្រជុំកំពូលនេះនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានប្ដូរវេននៅឆ្នាំ២០២២ខាងមុខ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ាននៅពេលខាងមុខត្រូវផ្ដោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមតាមរយ:ការធានាប្រក្រតីភាព នៃលំហូពាណិជ្ជកម្ម ការធ្វើដំណើរ និងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ។

បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ អាស៊ានក៏មានកិច្ចប្រជុំកំពូល៩ទៀតដែលនឹងជួបជាមួយសាធារណរដ្ឋកូរ៉េ ចិន សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី ឥណ្ឌា រុស្ស៊ី និងកិច្ចប្រជុំកំពូលអាស៊ានបូកបី។ ថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលគឺនៅថ្ងៃទី២៨ ខែតុលា ប្រទេសប្រុយណេនឹងប្រគល់ «ញញួរ» តំណាងប្រធានប្ដូរវេនអាស៊ានដល់កម្ពុជា សម្រាប់ដឹកនាំអាស៊ានក្នុងឆ្នាំ២០២២ខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក