ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨និង៣៩នៅព្រឹកនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨និង៣៩នៅព្រឹកនេះ។ នេះជាកិច្ចប្រជុំមួយក្នុងកិច្ចប្រជុំជាច្រើនទៀតដែលសម្ដេចនឹងត្រូវចូលរួមចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៨ខែតុលាខាងមុខ។

សម្ដេចតេជោបានសរសេរនៅលើហ្វេសបុកផេករបស់សម្ដេចថា៖ «យើងនឹងមានកិច្ចប្រជុំចំនួន១១ដែលត្រូវប្រើពេល៣ថ្ងៃគឺពីថ្ងៃ២៦ដល់ថ្ងៃ២៨ តុលា ២០២១» ។

យោងតាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែតុលា ក្រសួងការបរទេសបានឱ្យដឹងថាកិច្ចប្រជុំកំពូលអាស៊ានដែលសម្ដេចនឹងចូលរួមនោះរួមមាន កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨និងលើកទី៣៩ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ ចិន សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី ឥណ្ឌា រុស្ស៊ី និងកិច្ចប្រជុំកំពូលអាស៊ានបូកបី។

រដ្ឋមន្រ្តីដែលអមសម្ដេចតេជោចូលរួមកិច្ចប្រជុំកំពូលទាំងនេះរួមមាន រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្កិ និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ជួន ណារ៉ុន។

ថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលគឺនៅថ្ងៃទី២៨ ខែតុលា ប្រទេសប្រុយណេនឹងប្រគល់ «ញញួរ» តំណាងប្រធានប្ដូរវេនអាស៊ានដល់កម្ពុជា សម្រាប់ដឹកនាំអាស៊ានក្នុងឆ្នាំ២០២២ខាងមុខផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក