ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សេដ្ឋីជំនួញអាមេរិកប្រកាសទិញក្លិបបាល់ទាត់ Derby County

អង់គ្លេស៖ អ្នកជំនួញជនជាតិអាមេរិក លោក Chris Kirchner បានបញ្ជាក់ច្បាស់ហើយថា លោកមានបំណងចង់ទិញយកក្លិបបាល់ទាត់ Derby County ដែលកំពុងស្ថិតនៅលីគទី២ Championship របស់អង់គ្លេស ដែលបច្ចុប្បន្នក្លិបនេះបាននឹងកំពុងជួបប្រទះនូវបញ្ហាវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរប្រឈមនឹងការក្ស័យធនផងនោះ។

ក្លិប Derby County ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងដោយអតីតកីឡាករ Manchester United, Wayne Rooney បានធ្លាក់ចូលទៅក្នុងការគ្រប់គ្រងដោយរដ្ឋបាលទៅហើយ ថ្មីៗនេះទើបតែត្រូវបានសំរេចពិន័យកាត់ ១២ពិន្ទុដោយស្វ័យប្រវត្តិ​ ដោយនាំឱ្យក្លិបកំពុងឈរនៅបាតតារាងនៅក្របខណ្ឌទី២ ឬលីគ Championship នាពេលបច្ចុប្បន្ន។

អ្នកជំនួញវ័យ ៣៤ឆ្នាំ លោក Kirchner ដែលជាស្ថាបនិកនៃក្រុមហ៊ុនផ្តល់នូវបច្ចេកវិទ្យាដឹកជញ្ជូនសកល Slync.io បាននិយាយថា លោកចង់ទាញយកក្លិបបាល់ទាត់ Derby County ចេញពីការគ្រប់គ្រងដោយរដ្ឋបាលមកវិញ និងកំពុងស្នើការអនុម័តដោយលីគបាល់ទាត់អង់គ្លេស (English Football League) អំពីការទិញយកក្លិបបាល់ទាត់នេះ នឹងអនុញ្ញាតឱ្យលោកជាម្ចាស់គ្រប់គ្រងថ្មីដោយពេញសិទ្ធិនៃក្លិបបាល់ទាត់នេះ។

លោក Kirchner បានបញ្ចាក់ថា មកដល់ពេលនេះលោកនឹងក្រុមការងារទាំងអស់បានជួបជជែកជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងដំណើរការទិញយកក្លិបបាល់ទាត់នេះហើយ ដោយលោកបានថ្លែងការកោតសរសើរជាខ្លាំងចំពោះប្រព័ន្ធគ្រប់គ្រង និងរបៀបធ្វើការនៃស្ថាប័ន EFL។ អ្នកជំនួញជនជាតិអាមេរិករូបនេះក៏បានមានវត្តមានក្នុងជំនួបដែល Derby ស្មើគ្នា ២-២ ជាមួយ Luton Town នាកីឡដ្ឋាន Pride Park ផ្ទាល់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក