ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើម ដោយអវត្តមានភាគីមីយ៉ាន់ម៉ា

អាស៊ាន៖ មេដឹកនាំកំពូលនៃបណ្តាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន (ASEAN) បានចាប់ផ្តើមនូវកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួនហើយនៅថ្ងៃទី២៦ ខែតុលានេះ ហើយដូចអ្វីដែលបានគ្រោងទុកមេដឹកនាំយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ Min Aung Hlaing ដែលបានដឹកនាំធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់ចេញពីតំណែងកាលពីខែកុម្ភៈកន្លងទៅនោះ មិនមានវត្តមានក្នុងកិច្ចប្រជុំនេះឡើយដោយផ្អែកលើគោលការណ៍ចំបងនៃអាស៊ានក្នុងការមិនលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក។ 

ក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ ប្រធានាធិបតីអាមេរិកក៏នឹងមានវត្តមានចូលរួមតាមរយៈប្រព័ន្ធវីដេអូអនឡាញផងដែរ ខណៈមីយ៉ាន់ម៉ាទំនងជានឹងមិនមានអ្នកណាម្នាក់តំណាងឱ្យរដ្ឋនេះឡើយក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះ។ ប្រធានអាស៊ានឆ្នាំនេះគឺព្រុយណេបានអះអាងថា បណ្តាប្រទេសជាសមាជិកអាស៊ានបានឯកភាពគ្នាកន្លងមកក្នុងការអញ្ជើញអ្នកតំណាងឱ្យមីយ៉ាន់ម៉ាម្នាក់ដែលមិនពាក់ព័ន្ធនឹងនយោបាយនៃប្រទេសនេះ ប៉ុន្តែយ៉ាងណាក្តីនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយឡើយ ថាអ្នកដែលនឹងត្រូវអញ្ជើញតំណាងនោះគឺជាអ្នកណា។

ដោយឡែក ភាគីក្រសួងការបរទេសមីយ៉ាន់ម៉ាបានចេញមុខកាលពីថ្ងៃចន្ទម្សិលមិញនេះ ដោយអះអាងថា​ សហភាពមីយ៉ាន់ម៉ានឹងយល់ព្រមទទួលស្គាល់អ្នកតំណាងចូលរួមក្នុងកិច្ចប្រជុំនេះ តែចំពោះមេដឹកនាំរដ្ឋ ឬតំណាងដោយរដ្ឋមន្រ្តីផ្លូវការរបស់ខ្លួនតែប៉ុណ្ណោះ គ្នុងករណីដែលមានអ្នកតំណាងណាផ្សេងក្រៅពីនេះ មីយ៉ាន់ម៉ានឹងចាត់ទុកថាកៅអីរបស់ខ្លួនក្នុងកិច្ចប្រជុំនេះគឺត្រូវទំនេរទុកចោល។ ការអះអាងបែបនេះមានន័យថា មីយ៉ាន់ម៉ាខ្លួនឯងផ្ទាល់បានបដិសេធដាច់អហង្ការមិនទទួលស្គាល់អ្នកតំណាងណាមួយ ដូចអ្វីដែលមន្រ្តីការបរទេសជាន់ខ្ពស់សមាជិកអាស៊ានសំរេចកាលពីថ្ងៃទី១៥ ខែតុលាកន្លងទៅឡើយ។

កន្លងមក មន្រ្តីការបរទេសនៃបណ្តាប្រទេសជាសមាជិកអាស៊ានបានចង្អុលបង្ហាញអំពីបរាជ័យនៃរបបយោធាមីយ៉ាន់ម៉ា ក្នុងការអនុវត្តផែនការសន្តិភាពអាស៊ាន ដោយរួមមានការបញ្ចប់អរិភាពក្នុងប្រទេស ការផ្តួចផ្តើមការសន្ទនា ការអនុញ្ញាតឱ្យមានការគាំទ្រផ្នែកមនុស្សធម៌ និងការផ្តល់សិទ្ធិឱ្យបេសកជនពិសេសចូលពេញលេញនៅក្នុងប្រទេសជាដើម។

គួរបញ្ជាក់ថា អវត្តមាននៃតំណាងរបស់មីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ នឹងជាកង្វល់មួយសម្រាប់ពលរដ្ឋមីយ៉ាន់ម៉ា ស្របពេលកិច្ចប្រជុំចាប់ផ្តើមដំណើរការហើយនៅថ្ងៃអង្គារនេះ។ របៀបវារៈសំខាន់ៗចំនួន ៣ ក្នុងថ្ងៃនេះគឺរួមមានជំនួបរវាងមេដឹកនាំកំពូលអាស៊ាន ជាមួយតំណាងសហរដ្ឋអាមេរិក ដែលចូលរួមដោយលោក Joe Biden ព្រមទាំងបន្តដោយជំនួបជាមួយតំណាងមេដឹកនាំកំពូលរបស់ចិន និងកូរ៉េខាងត្បូងផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក