ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

តុលាការខ្មែរក្រហមគ្រោងបិទនៅចុងឆ្នាំ២០២២

ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហម គ្រោងបិទបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ បន្ទាប់ពីបានប្រតិបត្តិការការងារជាង១៦ឆ្នាំ។

សាលាក្ដីខ្មែរក្រហមបានចាប់ផ្ដើមការងាររបស់ខ្លួននៅដើមខែកុម្ភៈ ឆ្នាំ២០០៦ និងបានបញ្ចប់លើសំណុំរឿងចំនួន ៤ ដែលមាន ០០១ កាត់ក្ដីលើអតីតប្រធានគុកទួលស្លែង លោក កាំង ហ្គេចអៀវ ហៅឌុច សំណុំរឿង ០០២/០១ កាត់ក្ដីលើ លោក ខៀវ សំផន និងលោក នួន ជា សំណុំរឿង ០០៤/០១ ទម្លាក់ការចោទប្រកាន់លើ អ្នកស្រី ហ៊ឹម ចែម និងសំណុំរឿង ០០៤/០២ ទម្លាក់ការចោទប្រកាន់លើ លោក អោ អាន។

ក្នុងកិច្ចប្រជុំសភាកាលពីព្រឹកមិញ សភាបានអនុម័តលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្ដីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យស្ដីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក ប៊ិន ឈិន មានប្រសាសន៍ថា កិច្ចព្រមពៀងនេះនឹងរៀបចំយន្តការក្នុងពេលអន្តរកាលដែលមានរយៈពេល៣ឆ្នាំ ដល់សហព្រះរាជាអជ្ញានឹងលែងធ្វើការពេញលេញនៅតុលាការទៀតហើយ តែតុលាការនៅតែទទួលពាក្យសុំពិនិត្យឡើងវិញលើសាលដីកាស្ថាពរ ក៏ដូចជាការពារដល់ជនរងគ្រោះ សាក្សី និងអ្នកពាក់ព័ន្ធព្រមទាំងទប់ស្កាត់ការជ្រៀតជ្រែកនានាទៅក្នុងកិច្ចការតុលាការ ឬផ្ដល់សក្ខីកម្មក្លែងក្លាយ។

ក្រៅពីការងារទាំងនោះ ក្នុងពេលអន្តរកាល អ.វ.ត.ក នឹងបន្តការគ្រប់គ្រងការអនុវត្តទោស ព្រមទាំងពិនិត្យចំពោះការប្រព្រឹត្តិលើទណ្ឌិត រក្សាទុកនិងថែទាំបណ្ណាសារ ព្រមទាំងធ្វើចំណាត់ថ្នាក់ឡើងវិញពីឯកសារសំងាត់មកសាធារណៈ ឆ្លើយតបនឹងសំណើរពិនិត្យមើលឯកសារ ព្រមទាំងផ្សព្វផ្សាយសមិទ្ធផលការងាររបស់តុលាការ ត្រួតពិនិត្យមើលសំណងផ្លូវចិត្ត និងសមូហភាពដែលផ្ដល់ឱ្យដោយដើមបណ្ដឹងរដ្ឋប្បវេណី។

លោកថា៖ «រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិត្រូវពិនិត្យមើលវឌ្ឍនភាពនៃមុខងារទាំងនេះក្រោយពេលបីឆ្នាំដំបូងបន្តមក អ.វ.ត.ក ត្រូវបន្តបំពេញមុខងារទាំងនេះឬមុខងារមួយផ្នែកក្នុងថេរវេលាដែលកំណត់ដោយភាគីទាំងពីរ» ។

អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានឱ្យ EAC News ដឹងថាមុននឹងបញ្ចប់បេសកម្មរបស់ខ្លួន សាលាក្ដីនៅមានការងារចំនួន ៣ទៀតគឺបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ ប្រឆាំងនឹង ខៀវ សំផន ដែលត្រូវចេញសាលដីកា និងសំណុំរឿងនៅសេសសល់ក្នុងនោះមានសំណុំរឿង ០០៣ និងសំណុំរឿង ០០៤ ដែលកំពុងស្ថិតក្នុងការតស៊ូផ្នែកច្បាប់របស់ភាគីពាក់ព័ន្ធ។

តុលាការខ្មែរក្រហមបានចាប់ផ្ដើមការងាររបស់ខ្លួននៅខែកុម្ភៈ ឆ្នាំ២០០៦ គិតរហូតមកដល់ឆ្នាំ២០២១ តុលាការនេះមានរយៈពេល១៥ឆ្នាំហើយនិងបានចំណាយថវិកាសរុបប្រមាណ ៣៣០លានដុល្លារអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក