ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជាចែករំលែកវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទៅកាន់ប្រទេសនៅតំបន់ប៉ាស៊ីហ្វិកខាងលិច

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រាប់ ថ្នាក់ដឹកនាំប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចថាជោគជ័យនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩របស់កម្ពុជាគឺ ភាពជាអ្នកដឹកនាំ ការវិនិយោគលើប្រព័ន្ធសុខាភិបាល ការចូលរួមជាសាធារណៈ និងសាមគ្គីភាពជាដៃគូ។

ថ្លែងក្នុងកិច្ចប្រជុំលើកទី៧២ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលមានប្រទេសនិងដែនដីជាសមាជិកចំនួន៣៧ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាលោក ម៉ម ប៊ុនហេង បានលើកឡើងថាបច្ចុប្បន្នកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលនៃការកែសម្រួលយុទ្ធសាស្ត្រឆ្លើយតបនឹងជំងឹកូវីដ-១៩ ដើម្បីរៀនពី «របៀបរស់នៅជាមួយមេរោគ» ខណៈនឹងអនុញ្ញាតឱ្យសាលានិងសេដ្ឋកិច្ចបើកឡើងវិញដោយសុវត្ថិភាពក្នុងពេលខាងមុខ។

លោកបានចែករំលែកថាភាពជោគជ័យទាំងនេះបានមកពី ភាពជាអ្នកដឹកនាំក្នុងការសម្រេចចិត្ត និងការចូលរួមរបស់រាជរដ្ឋាភិបាលទាំងមូល ការវិនិយោគលើសន្តិសុខសុខភាពនិងប្រព័ន្ធសុខាភិបាល ការចូលរួមជាសាធារណៈទូទាំងសហគមន៍និងបុគ្គល សាមគ្គីភាពនិងភាពជាដៃគូ។

លោកក៏បានបញ្ជាក់ថា កម្ពុជាមានមហិចិ្ឆតាក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋស្របតាម «យុទ្ធសាស្ត្រផ្ការីក» ដែលមហិច្ឆិតានេះហើយបានធ្វើឱ្យកម្ពុជាសម្រេចជោគជ័យក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋដែលមានអាយុពី៦ឆ្នាំឡើងទៅសម្រេចបានជាង៨៥%នៃពលរដ្ឋសរុប។

លោកបានលើកឡើងថា៖ «ការបញ្ឈប់ជំងឺរាតត្បាតនេះគឺជាគោលដៅរួមរបស់យើង។ សន្តិភាព សន្ដិសុខសង្គម សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគឺជាកត្តាចាំបាច់។ ប្រទេសកម្ពុជាកំពុងធ្វើការរួមគ្នាជាមួយប្រទេសនានា អង្គការសុខភាពពិភពលោក និងដៃគូទាំងអស់ ដើម្បីអនាគតកាន់តែប្រសើរឆ្ពោះទៅរកពិភពលោកប្រកបដោយសុខភាពនិងសុវត្ថិភាព» ។

ក្នុងព្រឹត្តិបត្តិប្រចាំខែសីហា និងកញ្ញា ឆ្នាំ២០២១ អាស៊ានបានចាត់ទុកកម្ពុជាជាប្រទេសមួយដែលជោគជ័យក្នុងការប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩ តាមរយៈការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស។

គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ កម្ពុជាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនពលរដ្ឋបានជាង ១៣លាន៦សែននាក់ ដែលស្នើនឹង៨៥,៤%នៃពលរដ្ឋសរុប១៦លាននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក