ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជានឹងទទួល «ញញួរ» ប្រធានប្ដូរវេនអាស៊ាននៅចុងខែនេះ

ភ្នំពេញ៖ ក្រសួងការបរទេសឱ្យដឹងថា «ញញួរ» តំណាងប្រធានអាស៊ាននឹងត្រូវប្រទេសព្រុយណេប្រគល់ជូននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅចុងខែតុលានេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក្រសួងការបរទេសឱ្យដឹងថា ប្រទេសព្រុយណេនឹងប្រគល់តំណែងប្រធានអាស៊ានឆ្នាំ២០២២ ជូនព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ខាងមុខ ហើយសម្ដេចតេជោ ហ៊ុន សែន ក៏នឹងមានបទអន្តរាគមន៍ផងដែរនៅក្នុងពិធីទទួលនេះ។

អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង បានឱ្យEAC News ដឹងថាទោះជាកម្ពុជាទទួលញញួរប្រធានអាស៊ានពីព្រុយណេនៅចុងខែតុលានេះក៏ដោយ ក៏ព្រុយណេនៅតែជាប្រធានរហូតដល់ដំណាច់ឆ្នាំ២០២១។ លោកបញ្ជាក់ថា កម្ពុជាធ្វើជាប្រធានអាស៊ានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

កម្ពុជាក្លាយជាសមាជិកអាស៊ានទី១០ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ កម្ពុជាធ្លាប់ធ្វើជាប្រធានប្ដូរវេនអាស៊ាន២ដងរួចមកហើយ។ លើកទី១ នៅឆ្នាំ២០០២ និងលើកទី២នៅឆ្នាំ២០១២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក