ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិន ព្រមានពីការរាលដាលកូវីដ-១៩ទ្រង់ទ្រាយធំក្នុងប្រទេសសាជាថ្មី

ចិន៖ ក្រសួងសុខាភិបាលចិន បានបញ្ជាក់កាលពីថ្ងៃអាទិត្យម្សិលមិញនេះថា ការផ្ទុះឡើងនូវករណីឆ្លងកូវីដ-១៩សាជាថ្មីក្នុងប្រទេសទំនងជានឹងអាចឈានទៅដល់ការរីករាលដាល និងសាយភាយទ្រង់ទ្រាយធំម្តងទៀត។ បន្ថែមពីលើការព្រមាននេះ មន្រ្តីសុខាភិបាលចិនក៏បានជំរុញឱ្យគ្រប់តំបន់ទាំងអស់បង្កើនការត្រួតពិនិត្យ និងអំពាវនាវឱ្យកាត់បន្ថយការធ្វើដំណើរចល័តឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ។ យ៉ាងណាក្តី ក្រោយមានការផ្ទុះឡើងសាជាថ្មីនៃវីរុសកូវីដ-១៩ក្នុងស្រុក រដ្ឋាភិបាលចិនបានប្តេជ្ញាថានឹងទប់ស្កាត់ និងគ្រប់គ្រងស្ថានការណ៍នេះឱ្យបាន ជាពិសេសគឺសម្រាប់ការត្រៀមទទួលជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិករដូវរងារ នៅខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ។

គួរបញ្ជាក់ថា ត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ចិនបានរាយការណ៍អំពីករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩ ក្នុងស្រុកសរុបចំនួនជាង ១០០ករណីនៅក្នុងខេត្តចំនួន ១១ ដែលតួលេខនេះពាក់ព័ន្ធនឹងក្រុមអ្នកធ្វើដំណើរទេសចរណ៍ចំនួន ១៣ក្រុមផ្សេងគ្នា។ លោក Mi Feng អ្នកនាំពាក្យគណៈកម្មការសុខាភិបាលជាតិចិនបានឱ្យដឹងថា រដូវកាលនេះនឹងជំរុញឱ្យការឆ្លងរាតត្បាតនៃការផ្ទុះឡើងជាថ្មីនៃវីរុសកូវីដ-១៩ អាចនឹងបន្តជាបញ្ហាបន្ថែមទៀត។ ក្រៅពីនេះ បញ្ហានៃការឆ្លងរាលដាលដោយសារវីរុសកូវីដ-១៩ថ្មីប្រភេទដែលតា (Delta) កាន់តែនាំឱ្យមានការព្រួយបារម្ភបន្ថែមទៀត ដោយសារភាគច្រើននៃករណីឆ្លងថ្មីនេះអាចជាប់ពាក់ព័ន្ធនឹងករណីនាំចូលពីក្រៅប្រទេសផងដែរ។

អាជ្ញាធរចិន ភ្លាមៗក៏បានចាត់វិធានការបង្ការ និងទប់ស្កាត់ជាមុនផងដែរ ពោលគឺបានផ្អាកមិនឱ្យក្រុមហ៊ុនរៀបចំដំណើរកម្សាន្តទេសចរណ៍ នាំភ្ញៀវចល័តពីខេត្តមួយទៅខេត្តមួយនោះឡើយ ជាពិសេសខេត្តដែលកំពុងមានរបាយការណ៍ហានិភ័យកូវីដ-១៩ ព្រមទាំងដាក់បំរាមលក្ខខណ្ឌទូទាំងប្រទេសពាក់ព័ន្ធនឹងកញ្ចប់ទេសចរណ៍ដែលធ្វើដំណើរឆ្លងកាត់ខេត្ត និងច្រើនតំបន់ក្នុងពេលតែមួយ។

មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរក្រុងប៉េកាំងក៏បានរឹតបន្តឹងបន្ថែមផងដែរទៅលើការធ្វើដំណើរចូលមកកាន់រាជធានីនេះ ជាពិសេសគឺចំពោះបុគ្គលដែលធ្វើដំណើរមកពីខេត្ត ឬតំបន់ដែលមានអ្នកឆ្លងកូវីដ-១៩ សូម្បីតែម្នាក់ក៏ដោយ។

ពាក់ព័ន្ធនឹងរបាយការណ៍វ៉ាក់សាំងវិញ មកដល់ពេលនេះអាជ្ញាធរចិនបានរាយការណ៍ថា ចិនបានផ្តល់វ៉ាក់សាំងទៅកាន់មនុស្សចំនួនប្រមាណ ៧៥,៦ភាគរយ ឬស្មើនឹង ១,០៦៨ពាន់លាននាក់។ បន្ថែមពីលើនេះ ចិនបានចាប់ផ្តើមយុទ្ធនាការវ៉ាក់សាំងដូសជំរុញរបស់ខ្លួនលើប្រជាជនដែលបានទទួលវ៉ាក់សាំងដូសទី២ គម្លាតយ៉ាងតិច ៦ខែ រួមទាំងប្រជាជនជាគោលដៅប្រឈមដូចជា កម្មករលើវិស័យសំខាន់ៗ មនុស្សវ័យចាស់ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក