ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

របបយោធាមីយ៉ាន់ម៉ា ច្រានចោលរបាយការណ៍អង្គការសហប្រជាជាតិ

មីយ៉ាន់ម៉ា៖ របបយោធាមីយ៉ាន់ម៉ា បានពណ៌នាពីរបាយការណ៍របស់អង្គការសហប្រជាជាតិ ស្តីពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍នេះថាជារបាយការណ៍ដែល "ញុះញង់នាំឱ្យមានអំពើហិង្សា" ហើយបានចោទប្រកាន់ស្ថាប័ននេះថាបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

មីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពចលាចលស្ទើរទូទាំងប្រទេសបន្ទាប់ពីមានរដ្ឋប្រហារយោធាមួយកាលពីខែកុម្ភៈកន្លងទៅ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ Min Aung Hlaing ក្នុងការទម្លាក់លោកស្រីនាយករដ្ឋមន្រ្តី Aung San Suu Kyi ចេញពីតំណែង ខណៈការឃ្លាំមើលដោយអង្គការសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាបានបង្ហាញថា មានមនុស្សយ៉ាងហោចណាស់ ១,១០០នាក់បានស្លាប់ក្នុងកុបកម្ម និងការតវ៉ាប្រឆាំងនឹងរបបយោធាកន្លងមក។

ជាក់ស្តែងកាលពីថ្ងៃសុក្រកន្លងទៅ អង្គការសហប្រជាជាតិបានថ្លែងពីការព្រួយបារម្ភចំពោះមហន្តរាយសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ ស្របពេលដែលមានសេចក្តីរាយការណ៍ថាកងកម្លាំងប្រដាប់អាវុធ ព្រមទាំងអាវុធធន់ធំជាច្រើនត្រូវបានចល័តទៅកាន់តំបន់ក្តៅស្ថិតនៅភាគខាងជើង និងភាគពាយ័ព្យប្រទេសនេះ។ អ្នករាយការណ៍ពិសេសប្រចាំប្រទេសមីយ៉ាន់ម៉ា លោក Tom Andrews បានព្រមានដល់មហាសន្និបាតអង្គការសហប្រជាជាតិថា យុទ្ធសាស្ត្រនេះគឺនាំឱ្យគេនឹកឃើញទៅដល់ហេតុការណ៍ដែលគួរឱ្យចងចាំ ស្រដៀងគ្នាទៅនឹងការត្រៀម និងបង្ក្រាបដោយបង្ហូរឈាមទៅលើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា (Rohingya)​ កាលពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧។

កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលយោធាបានរិះគន់របាយការណ៍នេះហើយថែមទាំងចោទប្រកាន់អង្គការសហប្រជាជាតិ ថាបានប្រើប្រាស់បញ្ហាសិទ្ធិមនុស្សជាឧបករណ៍នយោបាយដើម្បីធ្វើអន្តរាគមន៍កិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។ ក្រសួងការបរទេសនៃរបបយោធាមីយ៉ាន់ម៉ាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា របាយការណ៍នេះនឹង "នាំឱ្យមានការបែកបាក់ និងការញុះញង់ដែលអាចនាំឱ្យមានអំពើហិង្សាផ្ទៃក្នុង" ទៀតផង។ ជាង ៩ខែក្រោយមានរដ្ឋប្រហារយោធា ជានិច្ចកាលគេតែងសង្កេតឃើញមានការប៉ះទង្គិចគ្នាជាប្រចាំរវាងកម្លាំងប្រឆាំងពីពលរដ្ឋ ជាមួយនឹងកងកម្លាំងប្រដាប់អាវុធនៃរដ្ឋាភិបាល។ ពាក់ព័ន្ធនឹងការប៉ះទង្គិចនានាកន្លងមក របបយោធាមីយ៉ាន់ម៉ាបានអះអាងថា មានកងកម្លាំងយ៉ាងហោចណាស់ ៧០នាក់ និងប៉ូលិសក្បែរ ១០០នាក់ផ្សេងទៀតបានស្លាប់ក្នុងការប៉ះទង្គិចកន្លងមក។

គួររំឮកផងដែរថា កាលពីសប្តាហ៍មុន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បានសំរេចជាឯកច្ឆ័ន្ធក្នុងការដកមេដឹកនាំយោធាមីយ៉ាន់ម៉ាចេញពីកិច្ចប្រជុំកំពូលអាស៊ាន ក្រោយពីបណ្តាមេដឹកនាំកំពូលៗក្នុងតំបន់បានអះអាងថា មេដឹកនាំបច្ចុប្បន្នរបស់មីយ៉ាន់ម៉ា ហាក់មិនមានដំណោះស្រាយ និងការប្តេជ្ញាចិត្តច្បាស់លាស់ណាមួយជុំវិញវិបត្តិរ៉ាំរ៉ៃក្នុងប្រទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក