ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងការងារ ប្រកាសបើកឱ្យកម្មករចូលធ្វើការវិញ ដោយមិនត្រូវភ្ជាប់លក្ខខណ្ឌចាក់វ៉ាក់សាំងទេ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសថា នៅក្នុងការបើកដំណើរការសកម្មភាពអាជីវកម្ម/ផលិតកម្មឡើង គឺមិនត្រូវមានភ្ជាប់លក្ខខណ្ឌទៅនឹង ការចាក់វ៉ាក់សាំងនោះឡើយ។

សេចក្តីជូនដំណឹងនេះក្រសួងការងារ បានធ្វើឡើងបន្ទាប់ពីមានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា រោងចក្រមួយចំនួន ទាមទារឱ្យកម្មករចាក់វ៉ាក់សាំង ទើបអាចទទួលឱ្យចូលធ្វើការឡើងវិញ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រាបដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិត ដែលស្ថិតនៅក្នុងតំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ហើយបើកដំណើរការសកម្មភាពអាជីវកម្ម ផលិតកម្មឡើងវិញថា៖

១៖ នៅក្នុងការបើកដំណើរការសកម្មភាពអាជីវកម្ម/ផលិតកម្មឡើងវិញនេះ គឺមិនត្រូវមានភ្ជាប់លក្ខខណ្ឌទៅនឹង ការចាក់វ៉ាក់សាំងនោះឡើយ។

២៖ មន្ត្រីអធិការកិច្ចការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងចុះធ្វើអធិការកិច្ចលើករណីនេះភ្លាម ប្រសិនជាទទួលបានព័ត៌មាន។ សូមបងប្អូនកម្មករនិយោជិតជូនដំណឹងមកក្រសួង ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាបន្ទាន់តាមរយៈតេឡេក្រាម https://t.me/KhmerWorkerChat ប្រសិនជាមានការភ្ជាប់លក្ខខណ្ឌចាក់វ៉ាក់សាំងនេះ។

៣៖ ការបើកប្រាក់ឈ្នួលសម្រាប់ខែមេសា ចំនួន ៥០% និងប្រាក់ឧបត្ថម្ភនានា ដែលបានពន្យារពេលនៅក្នុង អំឡុងពេលនៃការបិទខ្ទប់កន្លងទៅ គឺត្រូវចាប់ផ្តើមបើកជូនបងប្អូនកម្មករនិយោជិតមិនឱ្យហួសពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឡើយ។ ចំពោះបងប្អូនកម្មករនិយោជិត ដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហម ឬលឿងទុំ គឺសូមម្ចាស់ ឬនាយករោងចក្រ សហគ្រាស ពិចារណារកវិធីបើកប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភនេះតាមប្រព័ន្ធធនាគារជូនបងប្អូនកម្មករនិយោជិតផងដែរ។

ទន្ទឹមនឹងនេះ សាជាថ្មីម្ដងទៀត ក្រសួងការងារ បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់មេត្តាយោគយល់ លើកលែង ថ្លៃជួលបន្ទប់ ឬបន្ធូរបន្ថយថ្លៃជួលបន្ទប់ ឬពន្យារការបង់ថ្លៃជួលបន្ទប់ជូនអ្នកជួលដែលជាកម្មករនិយោជិត ឱ្យអស់លទ្ធភាព នៅក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីភាពនៅក្នុងដំណាក់កាលនេះ។

ក្រសួងមានសេចក្តីជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស កម្មករនិយោជិត និងម្ចាស់ផ្ទះជួលនឹងអនុវត្ត តាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក