ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ពលរដ្ឋរស់នៅឃុំកោះថ្កូវក្នុងខេត្តកំពង់ឆ្នាំងបង្ហាញការព្រួយបារម្ភបន្ទាប់ពីឃើញនិងចាប់បានក្រពើជាបន្តបន្ទាប់

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋចាប់បានក្រពើមួយក្បាលក្នុងពេលចេញឆ្លុះកង្កែបពេលយប់នៅតាមបឹងខាងក្រោយវត្តទួលវិហា ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កាលពីយប់មិញ។

ប្រជាពលរដ្ឋ ឈ្មោះ ផន ភារម្យ អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានបានរៀបរាប់ថាកាលពីយប់មិញក្នុងពេលដែលលោកចេញទៅឆ្លុះកង្កែបជាមួយឪពុក បានឃើញសត្វក្រពើ២ក្បាលបណ្តែតខ្លួនក្នុងទឹកតែ១ក្បាលនៅទឹកជ្រៅនិង១ក្បាលទៀតដែលខ្លួនចាប់បាននេះនៅទឹករាក់មានប្រវែង១ម៉ែត្រនិងមានទម្ងន់៣គីឡូ ដោយមិនដឹងរួចចេញពីទ្រុងនៅកសិដ្ឋានណាបានអណ្តែតក្នុងបឹងខាងលើនេះ។

មកដល់ពេលនេះបើតាមសេចក្តីរាយការពីប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើបានអោយដឹងថា ប្រជាពលរដ្ឋចាប់បានក្រពើប្រមាណជាង១០ក្បាលមកហើយ ដែលធ្វើអោយប្រជាពលរដ្ឋរសនៅតាមដងទន្លេមានការភ័យខ្លាចនិងសំណូមពដល់សមត្ថកិច្ចជំនាញក៍ដូចជាអាជ្ញាធមូលដ្ឋានធ្វើការស្រាវជ្រាវរកម្ចាស់ចិញ្ចឹមសត្វក្រពើដើម្បីធ្វើការទប់ស្កាត់ក្រពើរួចចេញពីកន្លែងចិញ្ចឹម ខណៈដែលទឹកទន្លេកំពង់ហក់ឡើងផងនោះ។

មេឃុំកោះថ្កូវលោក ចិន ផាន់ណា បានអោយដឹងថា លោកកំពុងប្រមូលព័ត៌មាននិងធ្វើការសិក្សាលើករណីនេះហើយ ព្រោះវាហាក់មានសប្បុករបស់ពងញាស់ចេញជាកូននិងត្រូវបានប្រជាពលរដ្ឋចាប់បានស្ទើរាល់ថ្ងៃ។ លោកបន្ថែមថា គិតមកដល់ថ្ងៃនេះមានការចាប់បានក្រពើប្រមាណ៥ក្បាល។

លោក ចិន ផាន់ណា អំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះកុមារកុំឲ្យចុះលេងទឹកផ្ដេសផ្ដាសជៀសវាងករណីណាមួយកើតឡើងជាយថាហេតុ ព្រោះមិនទាន់ដឹងថាសត្វក្រពើនោះមាននៅទីណានៅឡើយគ្រាដែលទឹកជំនន់ទឹកភ្លៀងនិងទន្លេកំពុងតែឡើង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក