ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សមត្ថកិច្ចឃាត់ខ្លួនពលរដ្ឋខ្មែរលួចឆ្លងដែនដោយខុសច្បាប់ ជាង៦០នាក់នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចថែបានឃាត់ខ្លួនពលរដ្ឋខ្មែរដែលបំរុងលួចឆ្លងដែនសរុបជាង៦៤នាក់កាលពីម្សិលមិញ។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ បានឱ្យEAC News ដឹងថា សមត្ថកិច្ចកម្ពុជា-ថៃបានឃាត់ខ្លួនពលករខ្មែរខុសច្បាប់ចំនួន២ករណីកាលពីថ្ងៃទី២៤ ខែតុលា ម្សិលមិញ ដោយករណីទីមួយឃាត់បាន៣២នាក់ក្នុងនោះស្រី១៧នាក់ ឃាត់បាននៅម៉ោង៤និង៣០នាទីល្ងាច នៅចំណុចខាងជើងមណ្ឌលយោធិនពិការ ភូមិតេជោភ្នំឆ័ត្រ ឃុំ/ស្រុកស្វាយចេក និងករណីមួយទៀតឃាត់បានមនុស្ស៣២នាក់ ក្នុងនោះស្រី១៦នាក់ ឃាត់បានក្នុងទឹកដីថៃ ក្នុងឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។

នៅពេលនេះពលរដ្ឋដែលត្រូវថៃឃាត់ខ្លួនបានមិនទាន់ត្រូវថៃបញ្ជូនមកវិញនៅឡើយទេបើទោះបីមានការស្នើសុំឱ្យបញ្ជូនមកវិញដោយអាជ្ញាធរកម្ពុជាក៏ដោយ ខណៈអ្នកដែលត្រូវអាជ្ញាធរខ្មែរឃាត់បានពេលនេះបានបញ្ជូនមកធ្វើចត្តាឡីស័កនៅក្នុងខេត្តបន្ទាយមានជ័យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក