BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១១៦ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៧ករណី ខណៈអ្នកជំងឺ ២៨៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៩នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១១៧,៨៨៨នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៧៤៣នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៣,២៦៤នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៥៣៦ករណី៕