ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អត្តពលិកកេនយ៉ា Gidey បំបែកកំណត់ត្រាពិភពលោកពាក់កណ្តាលម៉ារ៉ាតុង

អន្តរជាតិ៖ កីឡាការិនីអេត្យូពី Letesenbet Gidey បានបំបែកកំណត់ត្រាពិភពលោកនៃព្រឹត្តិការណ៍កីឡារត់ពាក់កណ្តាលម៉ារ៉ាតុង ជាមួយថេរវេលា ០១ម៉ោង ០២នាទី និង ៥២វិនាទី ក្នុងព្រឹត្តការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង Valencia Half Marathon Trinidad Alfonso EDP ថ្ងៃអាទិត្យម្សិលមិញនេះ។ 

គួរបញ្ជាក់ថា ក្រៅពីការបំបែកកំណត់ត្រាពិភពលោកនេះ កីឡាករវ័យ ២៣ឆ្នាំ Gidey ក៏ជាអ្នកកាន់កាប់កំណត់ត្រាពិភពលោកលើវិញ្ញាសារពាក់កណ្តាលម៉ារ៉ាតុងចំងាយ ៥,០០០ម៉ែត្រ (ថេរវេលា ១៤នាទី ០៦.៦២វិនាទី) និងលើវិញ្ញាសារពាក់កណ្តាលម៉ារ៉ាតុងចំងាយ ១០,០០០ម៉ែត្រ (ថេរវេលា ២៩នាទី ០១.០៣វិនាទី) ដោយឡែក សំរាប់ការបំបែកកំណត់ត្រាថ្មីរបស់នាងលើវិញ្ញសារពាក់កណ្តាលម៉ារ៉ាតុងនៅទីក្រុង Valancia ប្រទេសអេស្ប៉ាញនេះ Gidey ធ្វើបានល្អបំផុត ដោយបំបែកកំណត់ត្រាចាស់របស់កីឡាការិនីកេនយ៉ា Joyciline Jepkosgei ក្នុងថេរវេលា ០១ម៉ោង ០៤នាទី និង ៥១វិនាទី កាលពីឆ្នាំ២០១៧។

ជាម្ចាស់មេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០កន្លងទៅ កីឡាការិនី Gidey បាននិយាយទាំងក្តីរំភើបថា៖ "ខ្ញុំពិតជារំភើប និងសប្បាយចិត្តជាខ្លាំង ដែលអាចបំបែកកំណត់ត្រាពិភពលោក ក្នុងការប្រជែងពាក់កណ្តាលម៉ារ៉ាតុងលើកដំបូងរបស់ខ្ញុំ ក៏ដូចជាការរត់លើកដំបូងជាមួយក្រុមរត់ NN Running Team។ អរគុណ (Gracias Valencia)។

ដោយឡែក សំរាប់ការប្រកួតវិញ្ញាសារ 20K ផ្នែកបុរសវិញ លេខ ១បានទៅលើកីឡាករកេនយ៉ា Abel Kipchumba ជាមួយថេរវេលា ៥៨នាទី ០៧វិនាទី តាមពីក្រោយដោយមិត្តរួមជាតិកេនយ៉ា  Rhonex Kipruto ថេរវេលា ៥៨នាទី ០៩វិនាទី និងលេខ ៣ គឺកីឡាករ Daniel Mateiko ដោយប្រើថេរវេលា ៥៨វិនាទី ២៦វិនាទី ខណៈកំណត់ត្រាពិភពលោកលើវិញ្ញសារផ្នែកបុរសកាន់កាប់ដោយកីឡាករកេនយ៉ា Kibiwott Kandie ជាមួយកំណត់ត្រា ៥៧នាទី ៣២វិនាទី៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក