ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

លោក Jose Mourinho ទទួលបានកាតក្រហមបណ្តេញចេញជាថ្មី

អ៊ីតាលី៖ អ្នកចាត់ការ AS Roma លោក Jose Mourinho ជាថ្មីម្តងទៀតបានទទួលកាតក្រហមបណ្តេញចេញពីទីលាន ក្នុងជំនួបនៅកីឡដ្ឋាន Stadio Olimpico ដែលក្រុមចចកអ៊ីតាលីនេះចែកគ្នាម្នាក់ ១ពិន្ទុ និងបញ្ចប់ការឈ្នះ ៨ប្រកួតតាំងពីបើករដូវកាលថ្មីរបស់ Napoli។

យប់មិញនេះ ក្រុមភ្ញៀវ Napoli មានឱកាស និងស្ថិតិគ្រប់គ្រងបាល់ល្អជាង Roma ជាពិសេសឱកាសរបស់ Victor Osimhen ប៉ុន្តែត្រូវខកខានដោយបង្គោលទី។ Tammy Abraham ក៏បានបង្កើ​តឱកាសសម្រាប់ Roma ផងដែរ ប៉ុន្តែក្រុមទាំងពីរសុទ្ធតែគ្មានសំណាងរកគ្រាប់បាល់បានដូចគ្នា។ បុរសសញ្ជាតិព័រទុយហ្គាល់ JM បានទទួលការបណ្តេញចេញពីលោកអាជ្ញាកណ្តាល ក្រោយមានការតវ៉ាខ្លាំងលើការសំរេចចិត្តលើទីលាន។ 

យ៉ាងណាក្តី ១ពិន្ទុនៅផ្ទះរបស់ Roma នេះ ក៏ល្មមគ្រប់គ្រាន់សំរាប់ Napoli ក្នុងការបន្តឈរនៅកំពូលតារាងផងដែរ ដោយមាន ២៥ពិន្ទុ ឈ្នះ ៨ និងស្មើ ១ តាមពីក្រោយដោយ AC Milan មាន ២៥ពិន្ទុដូចគ្នា ក្រោយឈ្នះ Bologna ប៉ុន្តែចាញ់ផលសងគ្រាប់បាល់ ខណៈ AS Roma ឈរលេខ ៤ មាន១៦ពិន្ទុក្នុងដៃ។

ងាកមកការប្រកួតធំមួយគូទៀត Inter Milan បានត្រឹមស្មើ Juventus ប៉ុណ្ណោះសម្រាប់ការប្រកួតនៅទឹកដី San Siro។ ម្ចាស់ផ្ទះ Inter រកបានមួយគ្រាប់មុនដោយ Edin Dzeko តាំងពីនាទីទី១៧ ខណៈ Juventus បាន ១ពិន្ទុវិញពីគ្រាប់ចុងម៉ោងរបស់ Dybala ដោយបាល់ពិន័យ ១១ម៉ែត្រនាទី ៨៩។ ១ពិន្ទុនេះ Inter នៅបន្តឈរក្នុងចំណាត់ថ្នាក់ Top4 ដដែល ខណៈ Juventus រំកិលឡើងមកដល់ចំណាត់ថ្នាក់លេខ ៦ មាន ១៥ពិន្ទុស្មើជាមួយ Lazio និង Fiorentina៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក