លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

វិសោធនកម្មរដ្ឋធម្មនុញតម្រូវឱ្យថ្នាក់ដឹកនាំមានសញ្ជាតិតែមួយត្រូវបានសភាជាតិលើកយកមកពិភាក្សា

ភ្នំពេញ៖ សេចក្ដីព្រាងរដ្ឋធម្មនុញ្ញតម្រូវឱ្យថ្នាក់ដឹកនាំនៃស្ថាប័នកំពូលចំនួន៤ ដែលមានដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ ត្រូវបានសភាជាតិប្រជុំនៅព្រឹកនេះដោយមានវត្តមានសម្ដេចតេជោ នាយករដ្ឋមន្ត្រីចូលរួមផងដែរ។

សេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា១៩ថ្មី ៨២ថ្មី ១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ក៏ដូចជាដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ជៀសនូវការជ្រៀតជ្រែកពីបរទេស។

ច្បាប់នេះត្រូវបានផ្ដួចផ្ដើមគំនិតដោយ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៦ ខែតុលា កន្លងទៅឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិតដោយសារព័ត៌មានបរទេសនិងអ្នកនយោបាយរត់ចោលស្រុកម្នាក់ ។

សម្ដេចបានលើកឡើងថា៖ «ទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថាវិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសម្លេង២ភាគ៣ទើបអាចអនុម័តបាន» ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក