បាត់ដំបង៖ ក្មេងប្រុស០២នាក់ស្លាប់បាត់បង់ជីវិតដោយសារលង់ទឹកនៅក្នុងស្រះមួយកន្លែងក្នុងភូមិប៉ោយរំជៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចឲ្យដឹងថា សពក្មេងប្រុសទាំង២នាក់ ត្រូវបានរកឃើញនៅវេលាម៉ោងប្រមាណ ៦ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ។
ក្មេងជនរងគ្រោះមានឈ្មោះ លឿន ចិត្ត អាយុ ០៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ ដួង ថៃ អាយុ ០៥ឆ្នាំ។ ក្មេងទាំង២នាក់រស់នៅផ្ទះជិតគ្នាក្នុងភូមិ ប៉ោយរំជៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
នគរបាលមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងកន្លែងកើតហេតុ និងបានបញ្ជាក់ថា ក្មេងប្រុសទាំង ០២នាក់ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន បន្ទាប់មកក៏បានប្រគល់សាកសពទៅឲ្យឳពុកម្តាយយករៀបចំចាត់ចែងតាមប្រពៃណី៕