បាត់ដំបង៖ កម្លាំងក្រុមអន្តរាគមន៍ខេត្តបាត់ដំបងចុះបង្ក្រាបករណីល្បែងស៊ីសង (ភ្នាល់មាន់ជល់) ០១ករណី និងបានធ្វេីការនាំខ្លួនមនុស្ស ចំនួន០៤នាក់មកកាន់ស្នងការដ្ឋាន។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានឲ្យដឹងថានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៣និង២៤នាទី លោកបានដឹកនាំកម្លាំងចុះនៅចំណុចភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបងដោយបានធ្វើការបង្ក្រាបករណីល្បែងស៊ីសង ( ភ្នាល់មាន់ជល់ ) ០១ករណីក្នុងបទល្មើសជាក់ស្តែង។
មនុស្សប្រុស ៤នាក់ដែលគាត់បានមានឈ្មោះ សុខ ផន អាយុ៦៨ឆ្នាំ ឈ្មោះ ឡុង លុច អាយុ៥៤ឆ្នាំ ឈ្មោះ សួន ណារិន អាយុ៣១ឆ្នាំ ឈ្មោះ សារី សុខន អាយុ៤០ឆ្នាំ ។
វត្ថុតាងដកហូតរួមមាន សង្វៀនសម្រាប់ជល់មាន់ចំនួន០១ មាន់ជល់ចំនួន០៣ក្បាល ស៊ុមសម្រាប់ក្រុងមាន់ចំនួន០១ ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ចំនួន០១ឆ្នាំង ដាំទឹកសម្រាប់ស្អំមាន់ជល់ចំនួន០១។
ក្រោយឃាត់ខ្លួនក្រុមអ្នកប្រព្រឹត្តរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីធ្វេីការអនុវត្តន៍តាមនីតិវិធី ៕