ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក កែវ រ៉េមី៖ តើចាំបាច់ត្រូវតែមាន CNRP ចូលរួមទើបហៅថាប្រជាធិបតេយ្យសេរីពហុបក្សឬ?

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានលើកឡើងថា ក្នុងរយៈពេល ៣០ឆ្នាំក្រោយពីបង្កើតបានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស កម្ពុជាបានអនុវត្តនូវការគោរពសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ បានយ៉ាងល្អនិងមានការរីកចម្រើន។ លោកបានឆ្លើយតបទៅនឹងការចោទប្រកាន់ដោយប្រទេសលោកខាងលិចមួយចំនួនដែលថាកម្ពុជាបានរឹតត្បិតសិទ្ធិធ្វើនយោបាយគឺជារឿងមិនអាចទទួលយកបាននិងថាការចោទប្រកាន់នេះគឺមានចេតនាលំអៀងទៅលើអតីតបក្សសង្គ្រោះជាតិ ដោយលោកបានចោទសួរទៅវិញថា តើចាំបាច់ត្រូវតែមាន CNRP ចូលរួមទើបហៅថាប្រជាធិបតេយ្យសេរីពហុបក្សឬយ៉ាងណា?

ក្នុងកិច្ចសម្ភាសមួយជាមួយនឹងវិទ្យុសម្លេងសហរដ្ឋអាមេរិក អ្នកសារព័ត៌មានបានសួរទៅលោក កែវ រ៉េមី ពីការរិះគន់របស់អឺរ៉ុបទៅលើដំណើរការវិវឌ្ឍន៍នយោបាយនៅកម្ពុជារយៈពេល ៤ ឆ្នាំចុងក្រោយនេះថាមានការធ្លាក់ចុះ។ លោក កែវ រ៉េមី បានឆ្លើយតបថាការព្រួយបារម្ភរបស់សហភាពអឺរ៉ុបគឺទាក់ទងទៅលើការរំលាយអតីតគណបក្សសង្គ្រោះជាតិដែលទទួលយកផែនការរបស់បរទេសក្នុងការរំលំរដ្ឋាភិបាលកាលពីឆ្នាំ២០១៧តែប៉ុណ្ណោះ។ លោកបានលើកឡើងបន្ថែមថាកម្ពុជាជាប្រទេសមានច្បាប់និងត្រូវតែគោរពច្បាប់។

លោកថា៖ «ការបារម្ភរបស់សហរដ្ឋអាមេរិក EU សហគមន៍អន្តរជាតិមួយចំនួន។ យើងនិយាយត្រង់ជាមួយគ្នាគឺសំដៅលើបក្ស CNRP នឹងតែម្ដងដែលជាអ្វីដែលគាត់ផ្ដោតបញ្ហាហ្នឹង។ អញ្ចឹងអ្វីដែលយើងលើកទៅវិញថា តើគណបក្សនយោបាយចាំបាច់ត្រូវតែមាន CNRP ហ្នឹងចូលរួមបានគេហៅថាប្រជាធិបតេយ្យសេរីពហុបក្សឬមួយយ៉ាងម៉េច? ពីព្រោះខ្ញុំសូមជម្រាបជូនថាពហុបក្សគឺគណបក្សនយោបាយណាក៏ដោយ បុគ្គលណាក៏ដោយ មានសិទ្ធិនៃការកកើត កសាង បង្កើតគណបក្សនយោបាយចូលរួមសកម្មភាពនៅក្នុងគណបក្សនយោបាយ»។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបាន សម្រេចរំលាយគណបក្សសង្គ្រោះជាតិ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

លោក កែវ រ៉េមី បានបញ្ជាក់ថា ការរំលាយគណបក្សសង្គ្រោះជាតិគឺដោយសារតែគណបក្សនេះបំពានទៅលើច្បាប់ ទទួលជំនួយពីបរទេសធ្វើកិច្ចការបម្រើឲ្យបរទេស។

លោកថា៖ «ខ្ញុំលើកជាឧទាហរណ៍ជាមួយគាត់វិញថាចុះបើសិនជាអ្នកដឹកនាំរបស់អាមេរិកាំងណាម្នាក់បម្រើឲ្យចិនតើអ្នកអាចទទួលយកបានទេ? ហើយខ្ញុំធ្វើការជាមួយនឹងជប៉ុនក៏អញ្ចឹងដែរ!»

លោក កែវ រ៉េមី បានលើកឡើងថានៅកម្ពុជាមានគណបក្សជាច្រើនដែលបានធ្វើការរិះគន់វាយប្រហារមកលើរដ្ឋាភិបាល ប៉ុន្តែដោយសារតែគណបក្សទាំងនោះមិនបានបំពានច្បាប់ដូច្នេះពួកគេតែនៅតែអាចប្រើសិទ្ធិនយោបាយបានដោយសេរីដដែល។

គិតរហូតមកដល់ពេលនេះ មានគណបក្សនយោបាយក្នុងបញ្ជីដើម្បីប្រកួតប្រជែងការបោះឆ្នោតប្រមាណ៦៥គណបក្ស ក្នុងនោះក៏មានបក្សមួយចំនួនកំពុងប្រមូលគ្នាចងជាសម្ព័ន្ធដើម្បីប្រកួតប្រជែងការបោះឆ្នោតផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក