ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនក្រុមជួញដូរគ្រឿងញៀន ជាបណ្ដាញ ៣នាក់ បញ្ជូនទៅតុលាការ

បន្ទាយមានជ័យ៖ នគរបាលខេត្តបន្ទាយមានជ័យ ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ប្រុស-ស្រី ចំនួន ៣នាក់ ដកហូតគ្រឿងញៀនបានមួយចំនួនធំ និងបានបញ្ជូនបន្តទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឲ្យ EAC News ដឹងថា ជនសង្ស័យទី១ ឈ្មោះ ស្រីរ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ ឃាត់ខ្លួននៅចំណុចរោងស្នាក់នៅប្រក់កៅស៊ូតង់ក្បែរបេនឡានថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដកហូតវត្ថុតាងរួមមានម្សៅក្រាមសថ្លាចំនួន ១២ថង់ ។ នឹងបន្តឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀត ១-ឈ្មោះ យ៉ុម ចាន់នី ភេទប្រុស អាយុ ២៩ឆ្នាំ ឃាត់ខ្លួននៅបរិវេណកាស៊ីណូផ្កា៥ ស្ថិតក្នុងភូមិក្បាល១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដកហូតវត្ថុតាងថ្នាំញៀនចំនួន ៧ថង់ លាក់ទុកក្នុងកេសដែក ក្នុងបន្ទប់និងម្នាក់ទៀតឈ្មោះ យី ផល្លី ភេទប្រុសអាយុ ៥១ឆ្នាំ ជាម្ចាស់បន្ទប់ជួល ជាអ្នកដឹកជញ្ជូននិងប្រើប្រាស់គ្រឿងញៀន ។

លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ក្រោយពីធ្វើសំណុំបែបបទរួច បានកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់កាលពីម្សិលមិញហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក